ព័ត៌មានទាន់ហេតុការណ៍៖

ត្រីផ្សោតបានងាប់ទៀតហើយ នៅដើមឆ្នាំ២០១៩ បន្តាប់ពីឆ្នាំ២០១៨ បានងាប់១ក្បាល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កូនផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅអន្លង់ផ្សោត អណ្តែតទឹក នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដែលជាពពួកសត្វដ៏កម្រ នៅក្នុងប្រទេសកម្ពុជា កំពុងអភិរក្ស ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ហើយដែលជិតផុតពូជនោះ ។

លោករិទ្ធ ណារឿន មន្ត្រីអង្គការ WWS បានបញ្ជាក់ ថា ការងាប់សត្វផ្សោតនេះ អាចពិនិត្យឃើញថា វាជាការបាត់បង់សម្បត្តិដ៏មានតម្លៃ ដែលយើងកំពុងអំពាវនាវឲមានការអភិរក្ស ។

លោកបន្តថា៖ ត្រីផ្សោតនេះ ផ្នែកជំនាញជលផល សហការជាមួយមន្ត្រីអង្កការ WWS យកមករក្សារទុក ដើម្បីស្រាវជ្រាវបន្តរកមូលហេតុ តើវាបណ្តាលមកពីអ្វី ព្រោះកាលពីដើមឆ្នាំ២០១៨ ក៏មានករណីងាប់ដូចគ្នានេះដែរ បន្ទាប់ពីប្រទេសឡាវ បានសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ។

លោក អៀរ សំអ៊ុន ប្រជាពលរដ្ខរស់នៅភូមិកណ្តាយក្នុង ឃុំព្រះរំកិល បានបញ្ជាក់ថា៖ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹក ថ្ងៃទី៣០ ខែមីនា លោកបានទៅមើលមង នៅទន្លេមេគង្គដូចសព្វដង ក៏ប្រទះឃើញកូនត្រីផ្សោតងាប់អណ្តែតទឹក ហើយក៏បានស្រង់យកមកប្រគល់ជូនសមត្ថកិច្ច ធ្វើកំណត់ហេតុ ជូនទៅអាជ្ញាធរពាក់ព័ន្ធ ។

លោក ថា រី មេប៉ុស្តិ៍ស្តីទីឃុំព្រះរំកិល បានបញ្ជាក់ថា តាមការពិនិត្យជាក់ស្ទែងត្រីផ្សោតនេះ វាមានប្រវែងតែ១ម៉ែត្រ ទម្ងន់តែ១១គីឡូក្រាម រស់ដោយសារមេវាចិញ្ចឹម មិនទាន់ចេះរកអាហារខ្លួនឯងទេ ។

លោកថា៖ ករណីនេះអាជ្ញាធរមូលដ្ឋាន នឹងបើកការស្រាវជ្រាវរកមូលហេតុ ព្រោះនេះជាលើកទីពីរមកហើយ ដែលកូនត្រីផ្សោតងាប់ក្នុងហេតុផលប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០១៨ដែរ ហើយបើតាមការសន្និដ្ឋាន បណ្តាលមកពីមានជំងឺច្រើនជាង ព្រោះរដូវក្តៅ អាកាសធាតុមានការប្រែប្រួល ៕ មាស សុផាត


ចែករំលែក៖