រជ្ជកាលរាជវង្សថ្មី នឹងមានប្រសិទ្ធភាព នៅថ្ងៃទី១ ខែឧសភា ដោយសម្រេចប្តូរពី Heisei ទៅជា Reiwa វិញ ។ ការផ្លាស់ប្តូរនោះធ្វើឡើងក្រោយមួយខែដែលព្រះចៅអធិរាជ្យ Akihitoដាក់រាជ្យសម្បត្តិនៅថ្ងៃទី៣០ ខែមេសា ដោយប្រគល់រាជបល្ល័ង្គឲ្យបុត្រា Naruhito ។
សារព័ត៌មានJapan times បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ បានបញ្ជាក់ថា ក្នុងចំណោមឈ្មោះទាំង៥ ស្ថិតនៅក្នុងជម្រើស នៅទីបំផុត ក៏បានជ្រើសរើស យកឈ្មោះ Reiwa មានន័យថា «សន្តិភាពគ្របដណ្តប់នៅគ្រប់ទិសទី» ។ ឈ្មោះនេះ នឹងត្រូវបានប្រើប្រាស់ជាផ្លូវការ ក្នុងពេលដែលព្រះរាជ្យបុត្រ Naruhito ឡើងគ្រោងរាជ្យ នាថ្ងៃទី១ ខែឧសភា ។
រជ្ជកាល Heisei ចាប់ផ្តើមពីឆ្នាំ១៩៨៩ ពេលនោះ ព្រះរាជ្យបុត្រឡើងគ្រោងរាជ្យជំនួស ព្រះបិតា Hirohito កាន់អំណាចក្នុងរជ្ជកាល Showa ដោយពេលនោះ គេឲ្យឈ្មោះថា ព្រះចៅអធិរាជ្យ Showa ។
ព្រះចៅអធិរាជ Akihito ព្រះនាមដើម Tsugu Akihito យុគសម័យរបស់ព្រះអង្គ នាម Heisei ព្រះអង្គក្លាយជាព្រះចៅអធិរាជជប៉ុនតាំងពីថ្ងៃទី១៩៨៩មកនោះ នឹងដាក់រាជ្យសម្បត្តិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ខាងមុខ តាមព្រះរាជបំណងរបស់ព្រះអង្គ ។
ព្រះចៅអធិការ Akihito បានសព្វព្រះរាជហឫទ័យ ប្រទានរាជបល្ល័ង្គទៅឲ្យព្រះរាជ្យបុត្រច្បង ព្រះនាម Nuruhito ហើយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ការអភិសេកគ្រងរាជសម្បត្តិរបស់ព្រះអង្គ នឹងត្រូវប្រារព្ធធ្វើឡើង ដែលមានយុគសម័យសម្រាប់ហៅថា រ៉ៃវ៉ា ។
លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹងពន្យល់ពីអត្ថន័យនៃពាក្យ រ៉ៃវ៉ា នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងពេលខាងមុខ ។ ឈ្មោះសម័យកាលថ្មីនេះ ត្រូវបានរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹង មុនការប្រកាសជាសាធារណៈ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ។
មន្ត្រីក្នុងព្រះបរមរាជវាំងជប៉ុនបញ្ជាក់ថា “យើងសង្ឃឹមថា ឈ្មោះយុគសម័យថ្មីនេះ នឹងត្រូវបានប្រជាជនទទួលយកយ៉ាងទូលំទូលាយ និងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ” ។ ឈ្មោះយុគសម័យថ្មីនេះ នឹង “នាំមកនូវយុគសម័យថ្មី ដែលពោរពេញទៅដោយសេចក្តីសង្ឃឹម” ៕