ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើកម៉ាក ALPHARD បើកបត់ចូលបូរីប៉េងហួតបឹងស្នោកៀរររយន្តឡិចស៊ីសខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តទំនើបម៉ាកអាវហ្វាតមួយគ្រឿង បើកបត់ចូលបូរីប៉េងហួតបឹងស្នោកៀរថយន្តឡិចស៊ីស RX330 មួយគ្រឿងទៀតបើកស្របទិសដៅគ្នាបណ្តាលឲ្យ រងកាខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ស្ថិតនៅចំណុចមុខបូរីប៉ែងហួតបឹងស្នោ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញថយន្តឡិចស៊ីសRX-330មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-8696 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-0758ធ្វើដំណរតាម ពីក្រោយស្របទិសដៅគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានវារថយន្តឡិចស៊ីស ខាងឆ្វេងដៃរួចបត់ស្តាំដៃវិញកៀររថយន្តឡិចស៊ីសផ្នែកខាងមុខខាងឆ្វេងរងតកាខូចខាតយ៉ាងដំណំ ចំណែករថយន្តអាវហ្វាខូចខាតខាងក្រោយផ្នែកខាងស្តាំខូចខាតយ៉ាងដំណំដូចគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ភារ៉ា ដង្កោ


ចែករំលែក៖