ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល ចុះបង្រ្កាបទីតាំងម៉ាស្សា បម្រើផ្លូវភេទមួយកន្លែង នៅផ្លូវក្រវាត់ក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ថា ទីតាំងម៉ាស្សាបម្រើផ្លូវភេទមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្រ្កាប កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៤០នាទី នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប រហូតថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានថៅកែហាងម៉ាស្សឈ្មោះ ម៉ាន់ ខទីចាស់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងហាង ដោយឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងប្រមូលស្ត្រីរកសុីផ្លូវភេទ ចំនួន៥នាក់ និងឆែករកឃើញស្រោមអនាម័យប្រើប្រាស់ ចំនួន៨ ស្រោមមិនទាន់ប្រើចំនួន៧ សំបកស្រោមមួយចំនួន និងសៀវភៅកត់ត្រា ១ក្បាល ។

លោកបានបញ្ជាក់បន្ថែមទៀតថា៖ នៅក្នុងហាងមាស្សា អាវី បានបើករកសុីផ្លូវភេទ ជ្រកក្រោមផ្លាកមាស្សាកោសជប់ ការរួមភេទម្តងតំលៃ២០$ ទៅ៣០$ ត្រូវបានថៅកែដកយកពី ៣ $ទៅ១០$ក្នុងពេលរួមភេទម្តង។ ក្រោយពីការឃាត់ខ្លួនថៅកែម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូន ស្ត្រីរកស៊ីផ្លូវទាំង ៥នាក់ ទៅមន្ទីរសង្គមកិច្ចខេត្ត ដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗ ដែលពួកគាត់អាចទទួលយកបានផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖