ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ១២នាក់ ទៅតុលាការពាក់ពន្ធ័ករណីមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្សយ័ ប្រុស ស្រីចំនួន១២នាក់ ដែលសមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួននោះ ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀងនា ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ពាក់ពន្ធ័នឹងករណីមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ពាក់ពន្ធ័ករណីនេះ មន្ត្រីការិយាល័យនគរបាលការិយាលយ័ប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀងបានឲ្យដឹងថា ដោយមានបទបញ្ជាម៉ឹងម៉ាត់ពីលោកស្នងការនគរបាលខេត្ត ក្នុងការចុះបង្ក្រាបដូចភ្លៀងរលឹមនោះ កម្លាំងជំនាញដឹកនាំលោក កែវ សុថា ស្នងការរងទទួលផែនគ្រឿងញៀន ចុះស្រាវជ្រាវ និងសហការជាមួយនគរបាលក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ថ្ងៃទី៣ និងទី៤ ខែមេសា ឆ្នាំ២០១៩ បានស្រាវជ្រាវយ៉ាងម៉ត់ចត់ និងឈានទៅរកឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានជាបន្តបន្ទាប់ បានចំនួន១២នាក់ ដើម្បីមកសាកសួរ ។

ប្រភពបន្តថា បន្ទាប់ពីឃាត់ខ្លួនមកសាកសួរ សមត្ថកិច្ចនគរបាលជំនាញដកហូតបានវត្ថុតាងថ្នាំញៀន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន និងសម្ភារវេចខ្ចប់ ព្រមទាំងឧបករណ៍សម្រាប់ជក់ ប្រើប្រាស់មួយចំនួនទៀតផងដែរ ។

បច្ចប្បន្នជនសង្ស័យ១២នាក់ ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តចាត់បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖