ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៨ មេសា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធបើកអោយដំណើរការជាផ្លូវការនូវ “សារមន្ទីរព្រះស្រីឦសានវរ្ម័ន” ដែលជាសារមន្ទីរជាតិបង្ហាញអំពីប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរយើងតាំងពីសម័យកាលហ្វូណនមកម៉្លេះ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានពង្រឹងកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង ៧% ដែលពេលនេះកម្ពុជាមានសមត្ថភាព និងលទ្ឋភាពដកដង្ហើមរស់ដោយខ្លួនឯងដោយឯករាជ្យ មិនស្ថិតក្រោមគំនាប និងទារុណកម្មសេដ្ឋកិច្ចបរទេស។
នៅថ្ងៃនេះ សម្តេចតេជោប្រមុខដឹកនាំរាជរដ្ឋាភិបាល ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំ ដែលបង្ហាញនូវក្តីនឹករឮក គោរពស្រឡាញ់ និងជំនឿជឿជាក់ប្រកបដោយភាពកក់ក្តៅបំផុត ដែល សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានក្តីស្រឡាញ់ និងព្រហ្មវិហារធម៍ចំពោះពលរដ្ឋខ្មែរទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជារស់ឡើងវិញគ្រប់វិស័យ ជាមួយនឹងកិត្យានុភាព និងមោទនភាពជាតិ ដែលកូនខ្មែរចងចាំនិងយកគម្រូតាមដើម្បីអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន៕