ភ្នំពេញ៖ តារាសម្តែង និងជាអ្នកជំនួញសិចស៊ី កញ្ញា ដេនី ក្វាន់ ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងចង្វាក់ប្រជាប្រិយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាស្រីរូបនេះបានបញ្ចេញឈុតសិចស៊ីទ្រង់ទ្រាយធំមួយថ្មីទៀត ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែក និងសរសើរពីចិត្តសឿងរបស់នាង ដោយមិនខ្លាចប្រឈមនឹងការរិះគន់ ។
ក្នុងឈុតសម្លៀកបំពាក់រ៉ូបស្បៃពណ៌ក្រមហរំលេចដោយឈុតក្នុងប៊ីគីនីដ៏សិចស៊ី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកសំឡឹងមិនដាក់ភ្នែកទាំងបុរស និងនារី ។ នាងទទួលបានការសរសើរច្រើនពីអ្នកលេងបណ្តាញសង្គមអំពីរូបរាងស្រឡូន សប្បុរសក្បុស អមដោយរាងកាយល្វតល្វន់ ។ ទោះមិនមែនជាលើកទី១សម្រាប់បញ្ចេញឈុត សិចស៊ី
នាងអាចទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្តាញសង្គមដែលមានអ្នកគាំទ្រនាងរាប់ពាន់នាក់ ។ ទោះជាយ៉ាងណាគេចាំបានថាកាលពីថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមល្បីមួយចំនួនបានរិះគន់តារាស្រីរូបនេះរួមទាំងបងប្អូន ថាបានបញ្ចេញរូបភាពសិចស៊ីជ្រុល ដែលធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់សង្គម ។ នាងក៏ធ្លាប់តបតទៅនឹងការរិះគន់នោះមិនសំច្ចៃមាត់ផងដែរ ។
គេនៅមិនទាន់ឃើញប្រតិកម្មណាមួយថ្មីចំពោះរូបថតថ្មីជាច្រើនសន្លឹករបស់តារាសម្តែងរូបនេះនោះទេ ខណៈមានតែការកោតសរសើរច្រើនពីអ្នកលេងបណ្តាញសង្គម ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅតែបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណី ការធ្វើកម្មវិធីមនុស្សធម៌ និងការបង្ហាញពីគម្រោងការងារ និងមុខជំនួញជាច្រើននៅក្នុងដៃនោះ៕ វឌ្ឍានា