ព័ត៌មានទាន់ហេតុការណ៍៖

Lexus570 ស្លាកលេខ 7777 ដោះស្រាយមិនទានចប់ បែរជាមានរថយន្ត Lexus ស្លាកលេខ 7777 មួយគ្រឿង ឆ្លងដែនបង្កជម្លោះនៅ ក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ មជ្ឈដ្ឋានបានលើកឡើងតៗគ្នាថារឿងរ៉ាវ រថយន្ត Lexus570 បង្កគ្រោះចរាចរណ៍នៅទីក្រុងភ្នំពេញមិនទាន់ និងចប់សព្វគ្រប់ផង បែរជាមានរថយន្តLexus570 ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ 2BH:7777 ឆ្លងដែនពីទីក្រុងភ្នំពេញ មកប៉ោយប៉ែត បង្កជម្លោះករណីដីធ្លីនៅក្នុងស្នាក់ការភូមិមិត្តភាព កាលពីររសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឋិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពប្រាប់ថា ជនសង្ស័យមានឈ្មោះ ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអង្គរក្សអ្នកធំ។

ចំណែកជនរងគ្រោះមានឈ្មោះ ហេង ប៊ុរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះបានបញ្ជាក់ថា មុនកើតហេតុខ្លួនគេ បានណាត់ជួបជាមួយបុរសម្នាក់ ដែលខ្លួនមិនស្គាល់អត្តសញ្ញាណ តាមរយៈឈ្មោះឃឹម មុត រស់នៅក្នុងភូមិមិត្តភាព ដើម្បីឲ្យមកមើលដី នៅចំណុចភូមិកើតហេតុ ក្រោយពីការណាត់ នៅរសៀលថ្ងៃកើតហេតុ គេឃើញរថយន្ត Lexus570 មួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ_2BH-7777 ដោយមានគ្នាចំនួន3នាក់ ស្រី1 ប្រុស2 គោលបំណងគឺណាត់ជួបគ្នា ដើម្បីកក់ប្រាក់ទិញដីឡូត៍នៅទីស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉យប៉ែត នៅវេលាម៉ោង 3:00រសៀល បន្ទាប់មកភាគីខាងទិញដី បានជជែកគ្នាជាមួយមេភូមិ ក្រោយមក គាត់ថា មិនទិញវិញ ដោយមេភូមិ គាត់ក៏រវល់មើលគេឈូសផ្លូវផង គាត់ក៏ទៅបាត់ ។

ជនរងគ្រោះបន្ថមថា បន្ទាប់ភាគីជនបង្កនិយាយថា មិនទិញខ្លួនក៏មិនដឹងគិតយ៉ាងណា ក៏ឈររៀបចំឯកសារទុកវិញ ភ្លាមនោះ ក៏មានជនសង្ស័យម្នាក់ទៀត ដែលគេតាំងខ្លួនជាឯកឧត្តម ពោលពាក្យគេមកផ្លូវឆ្ងាយ ចំណាយពេលវេលា និងប្រាក់កាស់ច្រើន ពេលមកដល់ឯកសារអត់មានគ្រប់គ្រាន់ ។ ក្រោយពីពោលពាក្យបែបនេះ ក៏បានដើរចេញក្រៅស្នាក់ការ ក្រោយជនបង្កខាងលើ គេអះអាងថា អង្ករក្ស ក៏បាន ស្ទុះមកវាយជនរងគ្រោះទាំងមិនដឹងខ្លួន ចំនួន 7ទៅ8ដៃ ចំគុម្ពត្រចៀកខាងឆ្វេង រួចហើយជនបង្កនិងគ្នីគ្នាបានដើរឡើងជិះរថយន្តចេញទៅបាត់ ។

លោកមេភូមិមិត្តភាព សន មុន្នី បន្ថែមថារឿងរ៉ាងខាងលើនេះ លោកថា ភាគីអ្នកទិញដីគាត់ចង់ឲ្យអាជ្ញាធរបំពេញឯកសារឲ្យលឿន តែភាគីខាងទិញនោះ មិនបានតម្រូវការតាមអាជ្ញាធរ និយាយជារួមគាត់មិនបានឲ្យឯកសារមកអាជ្ញាធរ ។ ក្រោយមក អ្នកទិញ និងអ្នកលក់ដី នៅនិយាយគ្នាក្នុងស្នាក់ការភូមិ ក្នុងនោះមានជំនួយការភូមិ គេនៅទីនោះ រង់ចាំភាគីទាំងពីរនិយាយគ្នាត្រូវ ទើបបំពេញឯកសារឲ្យ ព្រោះលោក មិននៅកន្លែងកើតហេតុ ដោយជាប់រវល់មើលគេឈូសឆាយផ្លូវ មិនទាន់ទៅដល់កន្លែងការដ្ឋានផង មានគេទូរស័ព្ទថា មានជម្លោះក្នុងស្នាក់ការភូមិ ពេលត្រឡប់មកវិញជនបង្កឡើងរថយន្តទៅបាត់ សល់តែជនរងគ្រោះតែប៉ុណ្ណោះ ។

ជនរងគ្រោះបន្ថែមថា លោក នឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែត ដើម្បីឲ្យសមត្ថកិច្ចទាមទារកយុត្តិធម៌ ។

ជុំវិញករណីខាងលើ ឈ្មោះ ឆាយ ដែលរងការចោទប្រកាន់នោះ អ្នកសារព័ត៌មានមិនមានការបកស្រាយនោះទេ ព្រោះទូរស័ព្ទចូលជាច្រើនដង គ្មានអ្នកទទួល ។

ករណីនេះ លោកនាយប៉ុស្ដិ៍ប៉ោយប៉ែត អ៊ឹម សុភារ: ប្រាប់តាមទូរស័ព្ទថា លោកមិនទាន់ទទួលពាក្យបណ្ដឹងជនរងគ្រោះនោះឡើយ ហើយលោកសូមឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖