បណ្តាញទូរទស្សន៍ប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែល នៅថ្ងៃទី១០ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហូ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ហើយបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី៥ ជាបន្តទៀត ។
ជាមួយនឹងលទ្ធផល ក្រោយរាប់សន្លឹកឆ្នោតបាន៩៦ភាគរយ គណបក្ស Likud របស់នាយករដ្ឋមន្ត្រី ណេតានយ៉ាហូ និងគណបក្សសម្ព័ន្ធមិត្តទទួលបាន ៦៧កៅអី ក្នុងចំណោម ១២០កៅអីក្នុងសភា ។ ចំណែកគណបក្សប្រឆាំងទទួលបាន ៣៦កៅអី ។ ការបោះឆ្នោតលើកនេះ មានគណបក្សនយោបាយ ៣៩គណបក្ស ចូលរួម ។
ប៉ុន្តែបណ្តាញព័ត៌មានផ្សេងៗ ទៀតបានផ្សាយថា នៅក្នុងការបោះឆ្នោត សភាលើកទី២១ របស់អ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែមេសា នាយករដ្ឋមន្ត្រី Netanyahu និងមេបក្សប្រឆាំងលោក Benny Gantz បានប្រកាសទទួលជ័យជំនៈនៅក្នុងការបោះឆ្នោត ដូចគ្នា ។
សារព័ត៌មាន RT បានផ្សាយថា គណបក្ស ខៀវ និងស របស់លោក Gantz ទទួលបាន៣៧កៅអី ក្នុងសភា ចំណែកគណបក្ស Likud របស់លោកនេតាន់យ៉ាហូ ទទួលបាន៣៣កៅអី ។ ចំណែកការស្ទង់មតិ របស់បណ្តាញព័ត៌មាន មួយផ្សេងទៀត គឺ គណបក្សទាំងពីរ ទទួលបាន៣៦កៅអីដូចគ្នា ។
ប៉ុន្តែនៅក្នុងសភាអ៊ីស្រាអែល ដែលមាន១២០កៅអី អាចនឹងធ្លាក់មកលើដៃលោក ណេតាន់យ៉ាងហូ គ្រប់គ្រងសំឡេងភាគច្រើន ដោយមានការគាំទ្រពី បក្សប្រឆាំងផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។
លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែមេសានេះ ។ លោក ណេតានយ៉ាងហូ មានប្រៀបនយោបាយ លើបក្សប្រឆាំង ដោយទទួលបានការជួយអន្តរគមន៍ពីប្រធានាធិបតីអាមេរិក ក្នុង នោះមាន តំបន់ហ្គោឡេន ហើយពេលនេះគឺ ការប្រកាសចាត់ទុក ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង ថាជា ក្រុមភេរវកម្ម ។ ទាំងនោះគឺជាអ្វីដែល អ្នកនយោបាយអ៊ីស្រាអែល ចង់បានដើម្បីពង្រីកទឹកដីអ៊ីស្រាអែល ឲ្យកាន់តែធំ ៕