រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ៖ “ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ី” ដ៏មហស្ចារ្យដែលមិនធ្លាប់មានពីមុននៅកម្ពុជា និងដែលមានការចូលរួមសម្តែងដោយកំពូលអ្នកសិល្បៈជាង ៥០ នាក់មកពីជុំវិញពិភពលោក នឹងផ្តល់ជូននៅសាលមហោស្រព NABA នៅណាហ្គាទី ២ ចាប់ពីថ្ងៃទី ១២ មេសា តទៅចាប់ពីម៉ោង ៨ យប់!
ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ីដ៏មហស្ចារ្យនេះ ចូលរួមសម្តែងដោយក្រុមសៀកហ្វាពន្លឺសិល្បៈដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ក្រុមរាំ ADEM Dance Crew ដែលទទួលបានការចុចប៊ូតុងមាសពីកម្មវិធីប្រឡងទេពកោសល្យទ្វីបអាស៊ី Asia’s Got Talent មកពីប្រទេស Kyrgyzstan ក្រុមរាំ DIVAs មកពីប្រទេសថៃ និងអ្នកសម្តែងអន្តរជាតិជាច្រើនទៀត! ធានាថា ពិតជាប្លែក និងជក់ចិត្តគ្មានពីរនៅកម្ពុជា! វាជាការសម្តែងរយៈពេល ៦០ នាទីពេញនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា!
ត្រៀមខ្លួនទទួលយកនូវបទពិសោធន៍ថ្មី និងប្លែកពីការសម្តែងរបស់ក្រុមហ្វាពន្លឺសិល្បៈដែលសម្តែងដោយអ្នកលេងសៀកវ័យក្មេងដ៏ប៉ិនប្រសប់លាយឡំជាមួយការសម្តែងសៀកសម័យទំនើប។ មិនតែប៉ុណ្ណោះក្រុមរាំ ADEM Dance Crew មកពីកម្មវិធីប្រឡងទេពកោសល្យទ្វីបអាស៊ី នឹងបង្ហាញក្បាច់រាំដ៏អស្ចារ្យដែលមិនគួរឲ្យមិនជឿ និងនឹកស្មានមិនដល់សម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ បន្ថែមទៅលើការសម្តែងដោយក្រុមសៀក និងក្រុមរាំខាងលើ NABA ក៏មានការសម្តែងដោយក្រុមរាំ DIVAs មកពីប្រទេសថៃជាមួយការច្រៀង និងរាំជាមួយឈុតសម្លៀកបំពាក់ដ៏ទាក់ទាញផងដែរ។
ការសម្តែងនេះ មានផ្តល់ជូនពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ ចាប់ពីម៉ោង ៨ យប់ជាមួយតម្លៃសំបុត្រ ២៥$ ក្នុងមួយសន្លឹក និងមានដាក់លក់ចាប់ពីឥឡូវនេះនៅបញ្ជរលក់សំបុត្រនៅសាលមហោស្រព NABA ឬលោកអ្នកអាចជាវសំបុត្រតាមរយៈ www.nagaworld.com ។
អ្វីដែលពិសេសផងដែរនោះ ពុកម៉ែបងប្អូនអាចទិញកញ្ចប់ “អាហារពេលល្ងាច និងទស្សនាការសម្តែង” សម្រាប់ ២ នាក់ តម្លៃចាប់ពី ៦៨$ ប៉ុណ្ណោះនៅពេលអ្នកពិសាប៊ុហ្វេកំពូលរសជាតិនៅភោជនីយដ្ឋាន The Pangea ឬភោជនីយដ្ឋាន 2Pangea នៅមុនការសម្តែង! បន្ទាប់ពីទស្សនាការសម្តែងរួច ពុកម៉ែបងប្អូន អាចទៅពិសាប៊ុហ្វេបង្អែមនៅភោជនីយដ្ឋាន 2Pangea ម្នាក់ ១២$ ឬពុកម៉ែបងប្អូនអាចទៅពិសាម្ហូបរសជាតិដើមបែបអាស៊ីនៅភោជនីយដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដី ណាហ្គាទី ២) ដែលមានតម្លៃសមរម្យបំផុត។
ទិញសំបុត្ររបស់អ្នកឥឡូវនេះសម្រាប់ការទស្សនាការសម្តែងសិល្បៈទ្វីបអាស៊ីដ៏មហស្ចារ្យលើកដំបូងក្នុងរាជធានីភ្នំពេញ មានតែនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ប៉ុណ្ណោះ ៕ស តារា