ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌឫស្សីកែវ ប្រើវិធានការណ៍រដ្ឋបាលរុះសំណង់សង់រំលោភដីរដ្ឋនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ សំណង់មិនរៀបរយ ដែលត្រូវជនមួយក្រុមចលនា ទន្ទ្រានកាន់កាប់ដីរបស់រដ្ឋនិងឯកជននៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ប្រើកម្លាំងចុះទៅរុះរើដើម្បីការពារផលប្រយោជន៍សាធារណះនិងផលប្រយោជន៍ឯកជន ។

ការប្រើវិធានការរដ្ឋបាលនេះ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩ នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ ។

តាមព័ត៌មានឲ្យដឹងថា អាជ្ញាធរ បានប្រើកម្លាំងប្រមាណជិត១០០នាក់ និងគ្រឿងចក្របានរុះរើនិងឈូសឆាយសំណង់រោង ដែលបានសងជាតូបរំលោភយកដីរបស់រដ្ឋ និងឯកជនដើម្បីកាន់ ។

តាម អាជ្ញាធរ បានឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន ៧គ្រួសារ បាននាំគ្នាចលនាយ៉ាងផលផុស សាងសង់រោង រំលោភយកដីរបស់រដ្ឋដែលជាទុកដោះស្រាយជួនប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍ ។

តាម សេចក្តីប្រកាស ព័ត៌មានរដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៩មានចលនា របស់ជនមួយក្តាប់តូចបានចាប់ដីនៅក្នុងតំបន់អភិវឌ្ឍន៍ ដោយបានសាងសង់សំណង់មិនរៀបរយធ្វើពីបង្គោលឈើប្រក់ស័ង្កសី ។ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលមានដីក្នុងមូលដ្ឋាន ក៏ដូចជាទប់ស្កាត់កុំឲ្យចលនាចលនានេះកាន់តែរីករាលដាល់ក្លាយជាអនាធិបតេយ្យក្នុងការទន្ទ្រានដីរដ្ឋ និងឯកជនរដ្ឋបាលខណ្ឌឫស្សីកែវ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការណ៍រដ្ឋបាលនិងវិធានការច្បាប់នោះទេ ។

តាមសេចក្តីប្រកាស់នោះក៏បានឲ្យដឹងទៀតថា ក្រៅពីវិធានការខាងលើ រដ្ឋបាលខណ្ឌនិងចាត់វិធានការណ៍ច្បាប់បន្ថែមទៀតចំពោះជនរឹងរូសនិងមិនរាងចាលប្រព្រឹត្តសុខច្បាប់បង្កចលនា ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណះនិងកសាងសំនុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

តាមអាជ្ញាធរ ក៏បានបញ្ជាក់ថា បន្ទាប់សាងសង សំណង់រំលោភ អាជ្ញាធរ ក៏បានចុះធ្វើកិច្ចសន្យាឲ្យ បញ្ឈប់សកម្មភាពនិងរុះរើដោយខ្លួនឯងតែម្ចាស់ នៅតែរឹងរូស ទើបអាជ្ញាធរប្រើកម្លាំងតែម្តង ៕ អរុណរះ


ចែករំលែក៖