ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាត់បង្អួចដែក ផ្ទះជាន់ទីពីរ ផ្ទះលក់ទូរស័ព្ទខ្មែរអង្គរចូលប្រមូលយកទូរសព្ទ័អស់ជាង ១៥០ដើម គិតជាទឹកប្រាក់ ជាង៣០,០០០ដុល្លារ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព បន្សល់ទុកតែសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពតែប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩:១៥នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចហាងលក់ទូរសព្ទ័ដៃទំនើបមួយ យីហោ “ខ្មែរអង្គរ – Khmer Angkor Phone Shop” ផ្ទះល្វែងលេខA13 ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នក្រោយកើតហេតុ ម្ចាស់ហាងទូរស័ព្ទខាងលើ បានត្រឹមទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកដាក់ទោសទណ្ឌ ចាត់ការតាមផ្លូវច្បាប់តែប៉ុណ្ណោះ៕ សុខាសែនជ័យ