ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហិង្សាកើតឡើង ៤ករណី នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដោយចេតនាកើតឡើងចំនួន៤លើក ។

របាយការណ៍នគរបាលបន្តថា ករណីហិង្សាខាងលើទី១ បានកើតឡើងនៅស្រុកកណ្ដៀង ដោយប្រើប្រាស់ (កាំបិត) ជាអាវុធ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់(ភេទប្រុស) ឃាត់ខ្លួនជនបង្ក ។ ទី២ បានកើតឡើងនៅស្រុកវាលវែង ដោយប្រើប្រាស់(កាំបិត និងដាវ) ជាអាវុធបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ដែរ (ភេទប្រុស) ឯជនបង្ករត់គេចខ្លួន ។ ទី៣ បានកើតឡើងនៅស្រុកក្រគរ ហិង្សាក្នុងគ្រួសារប្ដីវាយប្រពន្ធបណ្ដាលឲ្យរបួសធ្ងន់ (ប្រពន្ធ) ឯជនបង្ក ជាប្ដី ត្រូវឃាត់ខ្លួន និងទី៤ បានកើតឡើងនៅស្រុកភ្នំក្រវាញ ហិង្សាក្នុងគ្រួសារប្ដីកាប់ប្រពន្ធ នឹងពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ (ប្រពន្ធ) ជនបង្កជាប្ដី ត្រូវឃាត់ខ្លួន ។

ប្រភពព័ត៌មានរបាយការណ៍នគរបាលខាងលើបន្តទៀតថា ករណីហិង្សាដោយចេតនាខាងលើ នគរបាលជំនាញព្រហ្មទណ្ឌកំពុងមមាញឹកក្នុងការស្រាវជ្រាវ និងកំពុងចាប់ផ្ដើមបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖