ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតដ៏ស្រស់ស្អាត ត្រូវគេដុតសម្លាប់ ក្រោយប្តឹងនាយកសាលាពីបទបំពានផ្លូវភេទ

ចែករំលែក៖

រឿងរ៉ាវនិស្សិតស្រី វ័យ១៩ឆ្នាំ ត្រូវគេចាក់សាំងដុតទាំងរស់ ដោយសារតែនាងហ៊ានប្តឹងនាយកសាលា ដែលនាងកំពុងតែរៀន ពីបទរំលោភបំពានផ្លូវភេទ ។ រឿងរ៉ាវនេះ បង្កការខឹងសម្បារយ៉ាងខ្លាំង ពីមហាជន គ្រប់ទិសទី។

នាង Nusrat Jahan Rafi អាចនិយាយបានថា ជានិស្សិតដែលមានសម្រស់ស្រស់ស្អាត ជាងគេ នៅក្នុងសាលា។ ទាំងនោះហើយ បានជានាយកសាលាល្មោភកាម មិនអាចទប់អារម្មណ៍របស់ខ្លួនបាន ក៏ហៅនាងចូលក្នុងបន្ទប់នាយក។ ជាទូទៅសិស្សមិនអាច ប្រឆាំងនឹងបញ្ជា ការហៅរបស់នាយកបានឡើយ ។

នាង Nusrat Jahan Rafi អាយុ១៩ឆ្នាំ ត្រូវបានក្រុមសិស្សប្រុស ស្រី ជាច្រើននាក់ចាប់ចាក់សាំងដុតនាងទាំងរស់ នៅក្នុងសាលាតែម្តង ដោយសារតែនាងបានប្តឹងនាយកសាលាពីបទបៀតបៀនផ្លូវភេទ ។ ហេតុការណ៍ខាងលើកើតឡើងនៅភាគខាងត្បូង ទីក្រុង Dhaka ប្រទេសបង់ក្លាដែស ។

ឃ្លីបវីដេអូ ថតពីទិដ្ឋភាពនិស្សិតស្រីវ័យ១៩ឆ្នាំ ត្រូវដុតទាំងរស់នៅបង់ក្លាដែស កាលពីសប្តាហ៍កន្លងមក ទើបតែបានបានបង្ហោះលើបញ្តាញសង្គមនាពេលនេះ មានអ្នកចែកចាយជាច្រើន និងថ្កោលទោស ទៅលើសកម្មភាព ព្រៃផ្សៃខាងលើ។

នាង Nusrat Jahan Rafi បានស្លាប់នៅថ្ងៃទី ១០ ខែមេសា គឺក្រោយរយៈពេល៥ថ្ងៃ ត្រូវក្រុមនិស្សិតប្រុស ស្រី ចាក់សាំងដុតទាំងរស់ ។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលនាងមិនព្រមដកពាក្យបណ្តឹង ប្តឹង នាយកសាលាពីបទបៀតបៀនផ្លូវភេទ ។

ប៉ូលិសបានឲ្យដឹងថា មនុស្ស១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន៧នាក់ ជាប់ពាក់ព័ន្ធដោយផ្ទាល់ ដល់ការចាកសាំងដុតនិស្សិតស្រីវ័យ១៩ឆ្នាំ។

នៅក្នុងឃ្លីបវីដេអូ នាង Nusrat Jahan Rafi បាននិយាយទៅកាន់ប៉ូលិសថា នាយកសាលាអ៊ីស្លាម បានហៅនាងចូលទៅកាន់បន្ទប់ផ្ទាល់ខ្លួន។ នាងបានឲ្យដឹងថា នាយកសាលាគឺលោក Siraj Ud Daula មានសកម្មភាពបៀតបៀនផ្លូវភេទនាង ។ ក្រោយមក នាងក៏បានលួចចេញពីសាលាទៅកាន់ស្នាក់ការប៉ូលិសប្តឹង ។

ប៉ុន្តែកម្មភាពប្តឹងផ្តល់របស់នាង បែរជាទទួលរងការប្រឆាំងយ៉ាងខ្លាំង ពីគ្រួសារនាង ។ ចំណែកក្រុមនិស្សិតប្រុស ស្រីបានធ្វើ មីតទីង គាំទ្រ នាយកសាលា ។ ការស្លាប់ របស់និស្សិតស្រីខាងលើ ធ្វើឲ្យពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ដោយនាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យចាប់អ្នកនៅពីក្រោយដាក់ទោសតាមច្បាប់ ។

សារព័ត៌មាន Daily Mail បានផ្សាយថា ក្រុមដៃដល់ មានបំណងប្រែក្លាយហេតុការណ៍ខាងលើ ទៅជាការធ្វើអត្តឃាត ប៉ុន្តែនាងមិនទាន់ស្លាប់ ក៏បានប្រើប្រាស់ទូរស័ព្ទរបស់បងប្រុស ថតពីសកម្មភាព វាយប្រហារនាង ។

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទៅជួបគ្រួសារនាងដោយផ្ទាល់ នៅទីក្រុង Dhaka ហើយបានប្រកាសថា ជនដៃដល់ នឹងមិនរួចផុតពីការដាក់ទោសឡើយ។ បច្ចុប្បន្ន នាយកសាលា លោក Siraj-ud-Daula ត្រូវបានប៉ូលិសចាប់ឃុំខ្លួន និងមនុស្ស១៥នាក់ទៀត។ ចំណែកពិធីបុណ្យសពរបស់នាង ត្រូវបានធ្វើឡើងនៅឯស្រុកកំណើត ដោយមានការចូលរួមពីពលរដ្ឋជាច្រើន ៕


ចែករំលែក៖