ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿន បុករ៉ឺម៉ករងរបួសបាក់ជើងឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់រងរបួសបាក់ជើងឆ្វេងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈជិះម៉ូតូលឿនបុកគ្នាជាមួយម៉ូតូសណ្តោងរុឺម៉ក កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ បេតុង កែងស្រះទឹកមុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឃិន ម៉េងជូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រងរបួស បាក់ធ្លាយភ្លៅខាងឆ្វេង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះ ជិះម៉ូតូ ហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-8515 បើកបរល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង ស្របពេលដែល ម៉ូតូសណ្តោងរុឺម៉ក ដែលបើកនៅពីខាងមុខបង្អង់ល្បឿន ធ្វើឲ្យយុវជនរងគ្រោះហ្វ្រាំងមិនទាន់ ជ្រុលទៅបុកកន្ទុយរុឺម៉ក បណ្តាលឲ្យបាក់ធ្លាយជើងឆ្វេងធ្ងន់ធ្ងរ ។

ជនរងគ្រោះ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែក ម៉ូតូទាំង២គ្រឿង សមត្ថកិច្ចជំនាញចុះទៅពិនិត្យជាក់ស្តែង ហើយភាគីសងខាង សម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូសេ១២៥ ដឹកកំហុសខ្លួនឯង បើកលឿនបុកពីក្រោយ ហើយត្រូវបានភាគីរុឺម៉ក ជួយចេញថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖