ភ្នំពេញ៖ មានករណីហិង្សាសាដោយចេតនាបង្កឡើងដោយបុរសទៅលើស្ត្រីខណៈជនបង្កផឹកស្រាស្រវឹងទៅរករឿងជេរប្រមាទ និង បានប្រើហិង្សាទៅលើជនរងគ្រោះដោយយកដៃបោចសក់រួចយកជើងទាត់បណា្តលឲ្យរងរបួស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ចំណុច ផ្លូវ លំ ភូមិ ឃ្លាំងសាំង សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។
បុរស ដែលប្រើហិង្សាទៅលើស្រ្តី នោះឈ្មោះ ស្រី សុខាន់ អាយុ ៤៩ ឆ្នាំ មុខរបរ ជាងសំណង់ មានទីំលំនៅផ្ទះលេខ ០៦៧ង ផ្លូ លំ ក្រុមទី ៧ ភូមិ ឃ្លាំងសាំង សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។ ស្ត្រីជនរងគ្រោះឈ្មោះ សាត ផា អាយុ ៤៦ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៦៣ង ផ្លូ លំ ក្រុមទី ៧ ភូមិ ឃ្លាំងសាំង សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំខាងលើឈ្មោះ ស្រី សុខាន់ ភេទប្រុសបាន ផឹកស្រាស្រវឹងទៅរករឿងជេរប្រមាទ និង បានប្រើហិង្សាទៅលើឈ្មោះ សាត ផា ភេទស្រីដោយយកដៃបោចសក់រួចយកជើងទាត់បណា្តលឲ្យរងរបួសត្រង់ជង្គុងទាំងសងខាង ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមច្បាប់៕ អរុណរះ