ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងកំពុងតែអនុវត្តយុទ្ធសាស្ត្រ «ព្រួញមួយបាញ់ចំគោលដៅពីរ »

ចែករំលែក៖

ក្នុងពេលដែលកូរ៉េខាងជើង និងអាមេរិក ពិភាក្សាមិនមានប្រសិទ្ធភាព ដោយពិភាក្សាពីរលើកមកហើយ មិនមានលទ្ធផល ល្អប្រសើរ ។ មិនតែប៉ុណ្ណោះ អាមេរិក នៅតែបន្តដាក់ទណ្ឌកម្ម កូរ៉េខាងជើង ដដែល ។ នៅពេលនេះ លោកគីម ជុងអ៊ុន បានជ្រើសរើស យុទ្ធសាស្ត្រទីពីរ គឺបង្ហាញពីទំនាក់ទំនងល្អប្រសើរជាមួយ ចិន និងរុស្ស៊ី ។

ទាំងនោះហើយគឺជាយុទ្ធសាស្ត្រ ព្រួញមួយបាញ់ចំគោលដៅពីរ ដោយកូរ៉េខាងជើង អាចបង្ហាញឲ្យពិភពលោកបានដឹងថា លោកទទួលបានការគាំទ្រ ទាំងពីរុស្ស៊ី និងចិន ។ នៅពេលនេះ លោក គីម ជុងអ៊ុន នឹងធ្វើដំណើរ ទៅកាន់រុស្ស៊ី នៅថ្ងៃទី២៣ ខែមេសា ដើម្បីជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុន ។

សារព័ត៌មាន Chosun បានផ្សាយថា ជំនួបលើកដំបូងរវាង មេដឹកនាំគីមជុងអ៊ុន និងពូទីននឹងធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០១៩ ។ ជំនួបអាចនឹងធ្វើឡើងនៅលើកោះ Russky តំបន់ Vladivostok ។ លោកពូទីន នឹងជួបលោក គីម ជុងអ៊ុន រួចបន្តដំណើរទៅកាន់ប្រទេសចិន ចូលរួមកិច្ចប្រជុំ ។

កាលពីថ្ងៃទី២១ ខែមេសា លោក Kim Chang Son ជាដៃស្កាំ របស់មេដឹកនាំគីម ជុងអ៊ុន បានទៅកាន់តំបន់ភាគខាងកើតរុស្ស៊ី ដើម្បីត្រួតពិនិត្យទីតាំងជំនួប កំពូលលោកពូទីន និងលោកគីម ជុងអ៊ុន ។

ដំណើរ ទៅកាន់តំបន់ Vladivostok របស់លោកគីម ជុងអ៊ុន មានរយៈពេល ១០ទៅ១៥ម៉ោង ក្នុងចម្ងាយផ្លូវ៧០០គីឡូម៉ែត្រ ។ កន្លងមក លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីខែកុម្ភៈ ទៅជួបជាមួយលោក ដូណាល់ ត្រាំ ត្រូវធ្វើដំណើដល់ទៅ៦០ម៉ោង ៕


ចែករំលែក៖