ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះធុនតូច ជួបគ្រោះថ្នាក់ នៅអាមេរិក ស្លាប់៦នាក់

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរធុនតូច នៅអាមេរិក បានជួបគ្រោះថ្នាក់ បណ្តាលឲ្យអ្នកដំណើរទាំងអស់ នៅលើយន្តហោះស្លាប់ ។

យន្តហោះដែលជួបគ្រោះថ្នាក់នោះ ជាប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាស កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឲ្យស្លាប់៦នាក់ ។

សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Jason Reyes អ្នកនាំពាក្យ ក្រសួងសុវត្ថិភាពចរាចរណ៍សាធារណៈ រដ្ឋតិចសាស បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ កើតឡើងនៅវេលាម៉ោង៩ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី២២ ខែមេសា នៅជិតទីក្រុង Kerrville ។ គ្រោះថ្នាក់នោះ បានសម្លាប់មនុស្ស ទាំង៦នាក់ នៅលើយន្តហោះ ។

យន្តហោះជួបគ្រោះថ្នាក់ពេលត្រៀមចុះចត ដោយបំណែកយន្តហោះត្រូវបានរកឃើញនៅចម្ងាយពីអាកាសយានដ្ឋានដល់ជិត១០គីឡូម៉ែត្រ នៅភាគខាងជើងអាកាសយានដ្ឋាន ។ យន្តហោះខាងលើ ហោះហើរចេញពីទីក្រុងHouston ។

នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ ។ ក្រុមអ្នកជំនាញរបស់ FAA កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើ ដោយបញ្ជូនអ្នកជំនាញទៅកាន់តំបន់យន្តហោះធ្លាក់ ៕


ចែករំលែក៖