ខេត្តព្រះសីហនុ៖ នៅវេម៉ោង១០និង២៥នាទីព្រឹក ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៥៩+១៦០ ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង និងម៉ូតូ០១គ្រឿង ក្នុងនោះមានទី ១.រថយន្ត LEXUS RX400h ពាក់ស្លាក លេខ ភ្នំពេញ 2AF.22 46 ក្នុងទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរ (រត់គេចខ្លួន) ទី២. ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាក លេខ អ្នកបើកបរឈ្មោះ ចេង ងុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករ ចាក់ផ្លែដូងប្រេង មានទីលំនៅ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ) របួសធ្ងន់បាក់ជើងខាងឆ្វេង ។ ៣.រថយន្ត សាំយ៉ុង ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AV-55 17 អ្នកបើកបរឈ្មោះគង់ ខ្នា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ។
សមត្ថកិច្ចអះអាងថា យានយន្តខាងលើនេះ មកដល់ចំណុចខាងលើ ម៉ូតូបានប៉ះជាមួយរថយន្ត LEXUS ក្នុងទិសដៅបញ្ច្រាសគ្នា រួចបានខ្ទាតទៅប៉ះជាមួយរថយន្តសាំយ៉ុង ក្នុងទិសដៅស្របគ្នាជាមួយម៉ូតូ ។ ជនរងគ្រោះជាភាគីខាងម៉ូតូត្រូវបានជួយសង្គ្រោះនាំយកទៅមន្ទីរពេទ្យ ហើយករណីនេះ សមត្ថកិច្ចបានបន្តដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ