នេះជាលើកទី៣ហើយដែល លោក Joe Biden ប្រកាសប្រកួតប្រជែងតំណែងប្រធានាធិបតី ប៉ុន្តែ ការចូលរួមលើកនេះ ខុសពីពីរលើកមុនៗ ដោយសារតែលោកមានបទពិសោធន៍ខ្ពស់ ក្នុងការដឹកនាំប្រទេស ក្រោយចូលរួមជាមួយរដ្ឋាភិបាលរបស់អតីត ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។
លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាលអតីតប្រធានាធិបតី អូបាម៉ា នឹងចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីនៅសេតវិមាន ក្នុងការបោះឆ្នោតឆ្នាំ២០២០ ប្រជែង ជាមួយប្រធានាធិបតីដូណាល់ ត្រាំ ។
សារព័ត៌មាន CNN បានផ្សាយថា អតីតប្រធានាធិបីអាមេរិក លោក Joe Biden បានប្រកាសថា លោកបានសម្រេចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី អាមេរិក នៅក្នុងឆ្នាំ២០២០ ។ នៅពេលនេះ ក្រុមការងាររបស់លោក Joe Biden បានរៀបចំ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត នាពេលខាងមុខ ។
តាមគម្រោង លោក Joe Biden នឹងរៀបចំព្រឹត្តិការណ៍ឃោសនាបោះឆ្នោតដំបូង របស់លោកនៅទីក្រុង Pittburgh នាថ្ងៃទី២៩ ខែមេសា ។ ក្រៅពីនេះ លោកនឹងបន្តឃោសនានៅតាមបណ្តារដ្ឋ ដែលបោះឆ្នោតមុនគេ ដូចជា រដ្ឋ Lowa រដ្ឋ Carolin និង News Hampshire នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ការសម្រេចរបស់លោក Joe Biden ក្នុងការចូលរួមប្រជែងតំណែងប្រធានាធិបតីគឺជា មន្ត្រីទី២០ ហើយនៅក្នុងគណបក្សប្រជាធិបតេយ្យ ដែលបានសម្រេច ឈរឈ្មោះជាបេក្ខភាព ប្រជែងតំណែងកំពូលនៅសេតវិមាន ។
ប៉ុន្តែការក្លាយជាបេក្ខភាព ប្រធានាធិបតី តំណាងឲ្យ គណបក្សប្រជាធិបតេយ្យ គឺត្រូវឆ្លងកាត់ ការបោះឆ្នោត ប្រកួតប្រជែងផ្ទៃក្នុង ដើម្បីសម្រេចជ្រើសរើស យកតែបុគ្គលមួយគត់ ដើម្បីប្រជែងជាមួយលោក ត្រាំ ៕