ព័ត៌មានទាន់ហេតុការណ៍៖

 ផឹកស្រាស្រវឹង ឈ្លោះជាមួយប្អូនថ្លៃ ព្រឹកឡើងចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ផឹកស្រាស្រវឹង តែងរករឿងសាច់ញាតិ និងប្រពន្ធខ្លួនឯងជាញឹកញាប់ លុះក្រោយមកឈានដល់វាយតប់គ្នាជាមួយប្អូនថ្លៃ ស្អែកឡើង ក៏ស្រាប់តែចងកសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់នៅខាងលើផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកម៉ោង៦ និង១៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆឹល បូរ៉ា ភេទប្រុសអាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា កន្លមក ជនរងគ្រោះផឹកស្រាស្រវឹងម្ដងៗ តែងតែរករឿងប្រពន្ធ មានថ្ងៃខ្លះឈានប្រើហិង្សាផ្ដែរ ។ រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង២២ និង៣០នាទីយប់ ជនរងគ្រោះបានផឹកស៊ីស្រវឹងរករឿងប្រពន្ធ ហើយបានជេប្រមាថមកលើឈ្មោះ ហុន ធាណាក់ភេទប្រុស (ត្រូវជាប្អូនថ្លៃ) ក្ន្ងងសភាពស្រវឹងដូចគ្នា ។ បន្ទាប់ពីជេររួច ជនរងគ្រោះក៏ហៅឈ្មោះ ហុន ធាណាក់ មកវាយគ្នា ខណៈនោះឈ្មោះ ហុន ធាណាក់ ជាប្អូនថ្លៃ ក៏ចូលទៅប្រតាយប្រតប់ជាមួយជនរងគ្រោះ រហូឪពុកម្ដាយឃើញទាន់ ក៏ឃាត់បំបែកគ្នាទៅ ។ ចំណែកជនរងគ្រោះ ក្រោយពីវាយតប់ជាមួយប្អូនថ្លៃរួច ក៏ដេញប្រពន្ធអោយចេញពីផ្ទះ រួចខ្លួនឡើងមកលើផ្ទះដេកធម្មតា ។ លុះព្រឹកឡើងវេលាម៉ោង៦ និង៣០នាទី ស្រាប់តែបងប្អូនសាច់ញាតិបានឃើញជនរងគ្រោះស្លាប់ដោយចងក.នៅខាងលើផ្ទះ ភ្លាមនោះក៏រាយការណ៍ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សំបួរមាសឲ្យមកធ្វើការពិនិត្យ ។

ក្រោយពីនគរបាលបានទទួលព័ត៌មាន ភ្លាមនោះ ក៏ចុះមកធ្វើការពិត្យ ដោយសហការជាមួយកម្លាំងជំនាញស្រុក និងអាជ្ញាធមូលដ្ឋានរួចបញ្ជាក់ថា ចំពោះជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖