ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំត្រួតពិនិត្យ​វឌ្ឍនភាព​ដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃ ពុធ ៥រោច ខែចេត្រ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើវឌ្ឍនៈភាពការងារ នៃកិច្ចសហប្រតិបត្តិការរវាងការិយាល័យដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាមួយនឹងអង្គការ WCS ដើម្បីពិនិត្យមើលបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងដាក់ទិសដៅអនុវត្តន៍បន្ត សំដៅទៅលើការធានាប្រសិទ្ឋភាពក្នុងការទប់ស្កាត់ បង្ក្រាបទៅលើបទល្មើស ដែលកើតមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

កិច្ចប្រជុំពិភាក្សាបានបញ្ចប់នៅម៉ោង១១និង៣០នាទី បន្ទាប់មកឯកឧត្តម រ័ត្ន វិរៈ បានចូលរួមពិសាអាហារសាមគ្គីជាមួយបងប្អូនមន្ត្រីឧទ្យានុរក្ស និងកងកម្លាំងមានសមត្ថកិច្ចនៅក្នុងការិយាល័យដែនជម្រកសត្វព្រៃកែវសីមា៕ ហេង សូរិយា


ចែករំលែក៖