ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនព្រមផ្លាស់ប្តូរ ប្រធានគណៈកម្មការពិភាក្សា ស្តីពីបរមាណូ កូរ៉េខាងជើងជាអ្នកប្តូរវិញ

ចែករំលែក៖

កូរ៉េខាងជើងបានស្នើដល់អាមេរិកឲ្យ ប្តូរលោក Mike Pompeo ចេញពីតំណែងប្រធានគណៈកម្មការពិភាក្សាជាមួយកូរ៉េខាងជើង ស្តីពីបរមាណូ ប៉ុន្តែអាមេរិក មិនព្រមនោះឡើយ ។ ទាំងនោះហើយទើបកូរ៉េខាងជើង ជាអ្នកផ្លាស់ប្តូរវិញម្តង ។

នៅពេលនេះដែរ រដ្ឋាភិបាល លោក Mike Pompeo បានប្រកាសថា កិច្ចពិភាក្សាជាមួយ កូរ៉េខាងជើង កំពុងតែជួបផលលំបាក ប៉ុន្តែលោកបង្ហាញ ពីក្តីសង្ឃឹមថា នឹងមានកិច្ចពិភាក្សនៅថ្ងៃអនាគត ដើម្បីរំសាយបរមាណូ ។

នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន CBS News បានផ្សាយថា លោក Pompeo បានបញ្ជាក់ថា កូរ៉េខាងជើង មានអាវុធបរមាណូ គឺធ្វើឲ្យប្រទេសនេះ មានគ្រោះថ្នាក់ច្រើនជាងសុវត្ថិភាព ។

លោកបន្តទៀតថា ភាគីអាមេរិក និងកូរ៉េខាងជើង កាន់តែយល់ចិត្តគ្នានៅក្នុងកិច្ចពិភាក្សាជាលើកទីពីរ នៅទីក្រុងហាណូយ បើទោះបីមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយនោះឡើយ ។

ទំនាក់ទំនងទ្វេភាគីកាន់តែតានតឹង ក្នុងរយៈពេល២ខែកន្លងមក ធ្វើឲ្យកូរ៉េខាងជើង ដំណើរការឡើងវិញនូវកម្មវិធីមីស៊ីល ។ ចំណុចទាំងនោះហើយ មេដឹកនាំកូរ៉េខាងជើង ក៏បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី ដោយជួបពិភាក្សាជាមួយ ប្រធានាធិបតីពូទីន នៅថ្ងៃទី២៥ ខែមេសានេះ ។

ជាមួយគ្នានេះ អាមេរិកបញ្ជាក់ថា នឹងពិភាក្សា មានលក្ខណៈស្ថាបនា ជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងផ្លាស់់ប្តូរ មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកពិភាក្សាស្តីពីកម្មវិធីបរមាណូ ។ ការសម្រេចផ្លាស់់ប្តូរប្រធានគណៈកម្មការពិភាក្សា ក្រោយពេលដែលអាមេរិកបានស្នើឲ្យផ្លាស់ប្តូរ ប្រធានគណៈប្រតិភូពិភាក្សា គឺលោក Mike Pompeo ប៉ុន្តែអាមេរិកមិនយល់ព្រម ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ទទួលបានព័ត៌មានខាងលើ ។ ភាគីអាមេរិក បានលើកឡើងថា សកម្មភាពសកម្មភាព ខាងលើរបស់កូរ៉េខាងជើង នឹងជះឥទ្ធិពលដល់កិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងថា «យើងនឹងពិភាក្សា ដោយយោគយល់នឹងមានលក្ខណៈស្ថាបនាលើកម្មវិធីបរមាណូ» ។

តំណាងរាស្ត្រ កូរ៉េខាងត្បូង បានឲ្យដឹងថា លោក Kim Yong Chol ប្រធានគណៈកម្មការឯកភាពជាតិកូរ៉េខាងជើង និងជាប្រធានគណៈប្រតិភូពិភាក្សាស្តីពីបរមាណូ ត្រូវបាន ផ្លាស់់ប្តូរតំណែងជំនួសវិញ ដោយលោក Jang Kum Chol ជាបុគ្គលមិនសូវមានគេស្គាល់ឡើយ ។

ការបង្ហាញពីសុឆន្ទៈ ពិភាក្សាជាមួយកូរ៉េខាងជើង ដោយស្ថាបនាកើតឡើងក្នុងពេលមេដឹកនាំ គីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីជួបពិភាក្សា ជាមួយប្រធានាធិបតីពូទីន ស្តីពីទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែប្រសើរឡើង ៕


ចែករំលែក៖