នៅក្នុងសង្គ្រាម វាយប្រហារភេរវកម្មនៅប្រទេសស៊ីរី អាមេរិក និងសម្ពន្ធមិត្តបានសម្លាប់ពលរដ្ឋស្លូតត្រង់ រាប់ពាន់នាក់ ក្នុងនោះមានស្ត្រី និងកុមារជាច្រើន
នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្កូ កាលពីថ្ងៃទី២៤ ខែមេសា លោកValery Gerasimov អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីបានប្រកាសថា យុទ្ធនាការយោធាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរីបានបញ្ជប់ហើយ ។
លោក Valery Gerasimov បានប្រកាសថា «ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ ដោយមានការជួយជ្រោមជ្រេងពីរុស្ស៊ី រដ្ឋាភិបាលស៊ីរីរួចផុតពីការដួលរលំ ហើយដណ្តើមបានការគ្រប់គ្រងទាំងស្រុងមកវិញ ។
លោកបន្តទៀតថា ដោយមានការជួយអន្តរគមន៍ពីរុស្ស៊ី កម្លាំងទាហានស៊ីរី រំដោះបាន១៤០០តំបន់ និង អណ្តូងរ៉ែ ចំនួន៨កន្លែងក្នុងប្រទេសស៊ីរី ។
ពាក់ព័ន្ធនឹងសម្ពន្ធមិត្ត វាយប្រហារភេរវកម្ម ដឹកនាំដោយអាមេរិក នៅស៊ីរីនោះ លោកValery Gerasimovបញ្ជាក់ថា មានមនុស្សយ៉ាងតិច ៣ពាន់នាក់ស្លាប់ ក្នុងនោះមាន ស្ត្រី និងកុមារ១៤០០នាក់ ត្រូវទាហានសម្ពន្ធមិត្តអាមេរិកបាញ់សម្លាប់ ។
នៅពេលនេះរដ្ឋមន្ត្រីការពារជាតិស៊ីរី បានប្រកាសថា ជោគវាសនារបស់ស៊ីរី គឺពលរដ្ឋពលរដ្ឋជាអ្នកដោះស្រាយ មិនត្រូវការបរទេសជ្រៀតជ្រែកនោះឡើយ ។ លោក Al Shawa បានបញ្ជាក់ថា«រាល់បញ្ហានយោបាយ នឹងដោះស្រាយដោយពលរដ្ឋស៊ីរីផ្ទាល់» ។
ប៉ុន្តែនៅពេលនេះ ស៊ីរីនឹងមិនប្រឈមនូវបញ្ហាវិបត្តិជាទ្រង់ទ្រាយធំណាមួយទៀតនោះទេយ ប៉ុន្តែមិនអាចទទួលបានសន្តិភាព ភ្លាមៗនោះឡើយ ។ ប៉ុន្តែក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលរុស្ស៊ី ស៊ីរីនឹងឆ្លងផុត ទុក្ខលំបាក នាំមកនៅសន្តិភាព ស្ថេរភាពដល់ពលរដ្ឋ៕