ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កិច្ចប្រជុំមួយរបស់លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដឹកនាំដោយលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រ ធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានប្រព្រឹត្តទៅនៅក្នុងបរិ វេណទីស្តីការក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំផ្សព្វផ្សាយនូវសេចក្តីណែនាំរួម «ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោតការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណ្ណត្តិទី៣ និង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩» បានអញ្ជើញចូលរួមចម្រុះពីអនុប្រធាន និងសមាជិក នៃលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតដែលមានសារុបចំនួន១៧៩នាក់ ។
លោក ទេព នីថា អគ្គលេខាធិការរនៃគណៈកម្មាធិការនៃគណៈកម្មាធិការជាតិរៀបំចការបោះឆ្នោត និងឯក ឧត្តមនាយឧត្តមសេនីយ៍សៅសុខា ដែលជាអនុប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតក៏មានវត្តមានក្នុងឳកាសនោះផងដែរ ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដែលជាសមាជិកលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិ ន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានអានសេចក្តីណែនាំរួមស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណ្ណត្តិទី៣ និងការពារការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ។
មានប្រសាសន៍ក្នុងឳកាសនោះផងដែរ លោក ទេព នីថា បានមានប្រសាសន៍បង្ហាញនូវស្ថានភាពទូទៅទាក់ ទងនឹងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអណ្ណត្តិទី៣ឆ្នាំ២០១៩ ដែលរហូតមកទល់ពេលនេះ បានឆ្លង២ដំណាក់កាលរួចមកហើយរួមមាន៖ ការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយរលូនដោយពុំមានបញ្ហាអសន្តិសុខអ្វីកើតឡើងឡើយ ។ លោក ទេព នីថា បានថ្លែងថានៅពេលខាងមុខនេះ គឺជាដំណាក់កាលឃោសនាបោះឆ្នោតដែលនឹងមានរយៈ ពេល៨ថ្ងៃ ដែលតម្រូវឲ្យមានការគ្រប់គ្រង និងសម្រួលឲ្យបានល្អដើម្បីគណបក្សនយោបាយ និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនដល់អ្នកបោះឆ្នោត ដោយតម្រូវឲ្យ មានការចាត់វិធានការណ៍ម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពដើម្បីធានាឲ្យសកម្មភាពឃោស នាបានប្រព្រឹត្តទៅរលូនល្អ ។
យោងតាមមន្ត្រីរៀបចំការបោះឆ្នោត គណបក្សនយោបាយចំនួន៧ បានចូលរួមក្នុងការប្រកួតប្រជែងការបោះ ឆ្នោតក្រុមប្រឹក្សាអណ្ណត្តិទី៣នាពេលខាងមុខនេះ ។ គណបក្សនយោបាយទាំង៧ រួមមាន គណបក្សប្រជាជន កម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ និង គណបក្សសញ្ជាតិកម្ពុជា ។
ប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិ សុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត លោក នាយឧត្តមសេនីយ៍សន្តិ បណ្ឌិតនេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ ក្រោយការស្តាប់របាយការណ៍ និងសុន្ទរក ថាជាបន្តបន្ទាប់រួចមក បានមានប្រសាសន៍ចាត់ទុក «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណ្ណត្តិទី៣ និងការពិ និត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈប្រយោជន៍សម្រាប់កម្ពុជា និងបានចាត់ទុកទៀតថាការរៀបចំនូវព្រឹត្តិការណ៍នយោបាយ នេះ ក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីការវិវឌ្ឍន៍ទៅមុខប្រកបដោយភាពរឹងមាំ និងមាននិរន្តភាព នៃ ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា » ។
លោក នាយឧត្តម សេនីយ៍សន្តិបណ្ឌិតនេត សាវឿន បានមានប្រសាសន៍ផ្តល់អនុសាសន៍ដឹកនាំសម្រាប់ ការរៀបចំសន្តិសុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណ្ណត្តិទី៣៖
១/ ចាត់វិធានការបង្កា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ការប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតតាមគ្រប់រូបភាព ។
២/ ធានាឲ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រិតដើម្បីឲ្យការបោះឆ្នោត ឬការចុះឈ្មោះបោះ ឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការលទ្ធិប្រជាធិបតេយ្យប្រកបដោយសុវត្ថិភាព គ្មាន ការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សា ។
៣/ ផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាចំពោះមុខច្បាប់ជូនអ្នកបោះឆ្នោត បេក្ខជន វាគ្មិន និងភ្នាក់ងារគណ បក្សនយោបាយឈរឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ព្រមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិដែលបានចូលរួមសង្កេតការណ៍ ។ លោក នាយឧត្តម សេនីយ៍សន្តិ បណ្ឌិតនេត សាវឿន នៅបានមានប្រសាសន៍ដាក់ចេញនូវគោលការណ៍ និង វិធានការណ៍៧ចំណុចបន្ថែមទៀតក្រោយអនុសាសន៍៣ចំណុច ។
គោលការណ៍ និងវិធានការណ័៧ចំណុចរួម មាន៖ ការកសាងផែនការណ៍សកម្មភាពជាក់ស្តែងដើម្បីចាត់តាំងអនុវត្តធានាសន្តិសុខសណ្តាប់ធ្នាប់សម្រា
ប់ ព្រឹត្តិការណ៍ការពារផ្អែកតាមប្រតិទិនរបស់គជប, កម្លាំងមានសមត្ថកិច្ចទាំង អស់ត្រូវមានអព្យាក្រិតភាព និងគោរព ឲ្យបានត្រឹមត្រូវច្បាប់ស្តីពីការបោះឆ្នោតនីតិវិធីគជប និងក្រមសីលធម៌, ត្រូវដាក់ចេញនូវវិធានការ បង្កាទប់ ស្កាត់ជាមុន, ត្រូវមានកិច្ចសហការ និងសម្របសម្រួលឲ្យជាប្រចាំជាមួយ គជបឬគណៈកម្មការរៀបចំការបោះ ឆ្នោតគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងសង្គមស៊ីវីល័យ, ការត្រៀម រៀបចំមានវិធីធ្វើប្រតិកម្មឆ្លើយតប រហ័សចំពោះហេតុការណ៍ឬឧបទ្ទវហេតុផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន និងមានវិធានការអប់រំបំភ្លឺជូនមហា ជនដើម្បីឲ្យគេបានយល់អំពីឧបាយកលនានានៃសង្គ្រាមចិត្តសាស្ត្រ និងអំពើញុះញង់, ត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងភារកិច្ចការពារដោយសហការឲ្យបានល្អជាមួយគជប និងការត្រូវយកចិត្តទុកដាក់ធានា សុវត្ថិភាពដាច់ខាតនូវទីកន្លែងរក្សាទុក ឬការដឹកជញ្ជួនសម្ភារៈ បរិក្ខារ និងឯកសារ ពាក់ព័ន្ធដល់ការងារបោះ ឆ្នោត និងការចុះឈ្មោះបោះឆ្នោតពីគោលដៅមួយទៅកាន់គោលដៅមួយដែលត្រូវបានកំណត់៕ តាឡឹម