ព័ត៌មានទាន់ហេតុការណ៍៖

ស៊យរកលេខដាក់គ្មាន! ជិះដួលម្នាក់ឯង អ្នកបើកបររថយន្តមកកិនស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ បន្ទាប់ពីជិះម៉ូតូដួលម្នាក់ឯងជាអកុសល ស្រាប់តែមានរថយន្ត ១គ្រឿងមកកិនបន្ត រួចបន្ថែមល្បឿនរត់គេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៩.១៤០ ស្ថិតក្នុង ភូមិផ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំដូងគេឃើញជនរងគ្រោះឈ្មោះ អិន អៀ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ធ្វើដំណើរដោយម៉ូតូធុនធំ ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានដួលម្នាក់ឯង បណ្ដាលឲ្យមនុស្សដោយមនុស្ស.ម៉ូតូដោយម៉ូតូ ខណៈនោះគេឃើញជនរងគ្រោះប្រឹងងើបបម្រុង និងស្ទុះឡើង ប៉ុន្តែជាអកុសល ស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក សុីណា ធ្វើដំណើរច្រាស់ទិសគ្នាមកកិនបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ។

របាយការណ៍ដដែលបន្តទៀតថា រថយន្ត ១គ្រឿងម៉ាក សុីណា នោះបានឃើញហេតុការណ៍បែបនេះ ក៏បានបន្ថែមគេចបាត់ស្រមោល សាកសព និងម៉ូតូរបស់ជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន


ចែករំលែក៖