ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ា សាវឿន ! តាំងមិនទាន់ជាប់ឆ្នោតស្រែកក្តែងៗ គ្មានការអភិវឌ្ឍ ដល់ពេលជាប់ឆ្នោតព លរដ្ឋទឹកភ្នែក

ចែករំលែក៖

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែ ដែលស្ថិតនៅជិត និងរោងចក្រ QMI ឆ្ពោះទៅផ្សារព្រៃទា​ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានជន់លិចជាយូរមកហើយ ដោយមិន ដែលឃើញអាជ្ញាធចុះពិនិត្យនោះទេ ខណៈខែមិន ដែលមានភ្លៀងសោះបែរជាមកទឹកជន់លិចបែបនេះ ។

បើតាមសម្តីស្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះលក់ដូរទីនោះ បានប្រាប់ឲ្យដឹងថា​ ទីតាំងខាងលើត្រូវបានទឹកលិច ខណៈភ្លៀងមួយមេ តាំងពីមុនចូល ឆ្នាំប្រពៃណីខ្មែរមកម្ល៉េះ រហូតមកដល់សពថ្ងៃ ទឹកមិនស្រក ព្រោះគ្មានប្រព័ន្ធលូបង្ហូរទឹកចេញ ។

គាត់បានបន្តថា​ ជារៀងរាល់ថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួចតែមិនដាច់សោះ ខណៈទឹកដក់ពិបាក ដល់អ្នកឈប់ទិញ មិនត្រឹមតែប៉ុណ្ណោះ យប់ឡើង តែងតែមានគេជេរគ្នា ព្រោះខឹងជិះម៉ូតូលឿនសាចទឹកដាក់គ្នា ។

គេសង្កេតឃើញថា​ នៅរសៀលថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៩​ មានភ្លៀងមួយមេធំមក ធ្វើឲ្យទីតាំងខាងលើរិតតែបន្តជន់លិចដដែល ។

លោកវ៉ា​ សាវឿន​ ចៅ សង្កាត់ទើបចៅមចៅទី៣​ ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិទើបនឹងចុះចូលបក្សប្រជាជនកម្ពុជា​ កាលពីមិនទាន់ចុះចូលដើរស្រែកក្តែងៗថា​ គ្មានការរីកចម្រើន ព្រោះមិនមានការអភិវឌ្ឍ តែរហូតមកដល់ពេលនេះ ខណៈបានឡើងជាចៅ សង្កាត់ ស្រាប់តែស្ងាត់ឈឹង សម្ងំលាក់មុខមើលមិនឃើញទុក្ខព្រួយ របស់ប្រជាពលរដ្ឋ ដែលពិបាករស់នៅ ខណៈផ្លូវជន់លិចខួបប្រាំងវស្សា ។

ចាំមើលតើលោកវ៉ា​ សាវឿន​ ចៅ សង្កាត់ ដែលធ្លាប់តែស្រែកដូចកង្កែបក្នុងអណ្តូងនោះ អាចធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានជឿទុកចិត្តបានយូរប៉ុណ្ណា? ៕ សុខាសែនជ័យ


ចែករំលែក៖