ព័ត៌មានទាន់ហេតុការណ៍៖

រឿងរ៉ាវ​បង្ក​របួសស្នាម​លើ​យុវជន​ម្នា​ក់នៅ​ស្រុក​ល្វាឯម​មិនទាន់មាន​ពន្លឺយុត្តិធម៌​នៅឡើយ​

ចែករំលែក៖

ភ្នំពេញ​៖ រឿងរ៉ាវ​បង្ក​របួសស្នាម​លើ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រង់​ភ្នែក​ខាងឆ្វេង​ដេរ​២៤​ថ្នេរ​មិនទាន់​ទទួលបាន​ភាពយុត្តិធម៌​ពី​ស្នងការ​នគរបាល​ខេត្តកណ្ដាល​ខណៈ​ដីកាកោះ​ឱ្យចូល​ខ្លួន​ច្រើនលើក​ហាក់ដូចជា​គ្មាន​ឥទ្ធិពល​និង​តម្លាភាព​សម្រាប់​ជនរងគ្រោះ​ឡើយ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បានលើកឡើង​សារជាថ្មី​នៅ​ថ្ងៃទី​29​ខែមេសា​ឆ្នាំ​2019​នេះ​ថា​រឿងរ៉ាវ​បង្ក​របួសស្នាម​មកលើ​កូន​គាត់​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ជួយ​រក​យុត្តិធម៌​បាន​នៅឡើយ​ទេ​។ ជនបង្ក​មាន​សិទ្ធិសេរីភាព​ដើរហើរ​យ៉ាង​សប្បាយ​ខណៈដែល​ជនរងគ្រោះ​ដេក​ស្អំ​ទឹកកក​ឈឺ​នៅផ្ទះ​។​

​ក្នុងនាម​ម្ដាយ​ឪពុក​សូម​អំពាវនាវ​ដល់​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​កូន​របស់ខ្លួន ព្រោះ​ការចេញ​ដីកា​កោះហៅ​ច្រើនលើក​តែ​ហាក់ដូច​គ្មាន​ឥទ្ធិពល​និង​តម្លាភាព​ទើប​ពួកគាត់​សុំ​ឲ្យ​លោកស្នងការ​ខេត្តកណ្ដាល​មេត្តា​ចេញ​ដីការ​ឃាត់ខ្លួន​តែម្ដង​ព្រោះ​កន្លងមក​ចេញ​ដីកា​កោះហៅ​ធម្មតា​តែ​ជនបង្ក​មិនបាន​ចូលខ្លួន​ដោះស្រាយ​ឡើយ​។​

​ជនបង្ក​របួសស្នាម​ឈ្មោះ សៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែលមាន​ឪពុក​ឈ្មោះ ផាត អាយុ​៥៧​ឆ្នាំ ។ ចំណែក ជនរងគ្រោះ ឈ្មោះ លៀប ស៊ីណា អាយុ​១៨​ឆ្មាំ មុខរបរ​ធ្វើការ​ហាង​ជប៉ុន ។ ឪពុក​ឈ្មោះ​រឿន ផល​លៀប មុខរបរ កសិករ និង​ម្តាយ​ឈ្មោះ សុខ នៀង អាយុ​៥៥​ឆ្នាំ មុខ​កសិករ ។

​ជនរងគ្រោះ​បន្តទៀតថា​រហូតមកដល់​ពេលនេះ​ជនបង្ក​បែរជា​ដើរហើរ​យ៉ាង​មាន​សេរីភាព​ចំណែក​ខ្លួន​ដេក​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ទាំង​មានការ​ឈឺចាប់​បំផុត​។​គួរបញ្ជាក់​ផងដែរ​ថាបើ​យោងតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​២១៨​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បានចែង​ថា​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ៕ សរស្មី


ចែករំលែក៖