ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារសាមគ្គីជាមួយកម្មករ កម្មការិនីរោងចក្រយីដា ជិត ៤ពាន់នាក់ ក្នុងឱកាស«ទិវាពលកម្មអន្តរជាតិ ១ឧសភា»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីនៅរោងចក្រយីដា ប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។

រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុប ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតប្រមាណ ៨៦៦,៥៧០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ ៕


ចែករំលែក៖