ខេត្តកំពង់ធំ៖ ក្នុង១ថ្ងៃ មានអគ្គិភ័យឆាបឆេះ២លើក កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ទី១.ករណីឆេះព្រៃស្ថិតនៅទល់មុខវរសេនាតូចលេខ១ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។ មូលហេតុ ធ្វេសប្រហែសដុតសំរាមបណ្តាលឲ្យរាលឆេះព្រៃ ។ ទី២ ករណីឆេះចម្ការប្រេងខ្យល់ ស្ថិតនៅទល់មុខសួន អាពាហ៍ពិពាហ៍ ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។ ម្ចាស់ចម្ការឈ្មោះ កុកលន់ ភេទប្រុស អាយុ៥២ឆ្នាំ ។ ខូចខាត៖ ឆេះចម្ការអស់ប្រហែល៥ហិកតា ។
មូលហេតុ: បណ្តាលមកពីភ្លើងព្រៃឆេះរាលដល់ចម្ការប្រេងខ្យល់ ។
ក្នុងហេតុការណ៍នេះ មានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយបានចេញអន្តរាគមន៍ចំនួន០១គ្រឿង និងរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ធំចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៧រថយន្ត ស្មើនឹង៣០ម៉ែត្រគូប រលត់ទាំងស្រុង មិនបង្កឲ្យរងរបួសមនុស្ស និងឆេះរាលដាលបន្តទៀតឡើយ ដោយប្រើកម្លាំងជំនាញខេត្ត និងកម្លាំងស្រុកកំពង់ស្វាយបានចុះអន្តរាគមន៍ចំនួន១៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហាយ គឹមហ៊ុន នាយការិយាល័យបង្ការ ពន្លត់់អគ្គិភ័យ និងសង្រ្គោះ និងលោកវរសេនីយ៍ទោ យន់ ឆៃយាន អធិការរងទទួលផែនការងារអគ្គិភ័យស្រុកកំពង់ស្វាយ ៕ ប៊ុនរិទ្ធី