ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខ ខេមរ ភូមិន្ទបុកម៉ូតូអូសរាប់រយម៉ែត្របែកផ្កាភ្លើងពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើកម៉ូតូមួយគ្រឿងមកឈប់ទិញទឹកក្រឡុក ត្រូវបានបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែ កបើករថយន្តម៉ាស្តារស្លាកលេខ ខេមរ ភូមិន្ទមួយគ្រឿង បុកចំពីមុខ ពេញទំហឹងបណ្តាលឲ្យនារីរងគ្រោះខ្ទាតចេញរងរបួសជើងម្ខាង ចំណែករថយន្តបើករត់អូសទាំងម៉ូតូក្រោមរថយន្តរាប់រយម៉ែត្រ បែកផ្កាភ្លើងពេញផ្លូវត្រូវបានប្រជាពលរដ្ឋដេញបានចាប់បានមកវិញ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ថានីយ ប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវបេតុវត្តអង្កតាមិញ ក្នុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីនារីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាខ ភ្នំពេញ1AQ-0793 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត បានបត់ស្តាំដៃចូលទៅផ្លូវបេតុងវត្តអង្កតាមិញ​លុះមកចំណុចកើតហេតុខាងលើបានឆ្លងឆ្វេងដៃទៅផ្លូវម្ខាងទៀតដើម្បីទិញទឹកក្រឡុក ខណៈនោះ ក៏មានបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តម៉ាស្តារមួយគ្រឿងពណ៌ ត្រេអ៊ីពាក់ស្លាកលេខ ខេមរ ភូមិន្ទ 06-2-5473 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុវត្តអង្កតាមិញ ទិសដៅពីជើងទៅត្បូងបានរេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះជាម្ចាស់ម៉ូតូខ្ទាតចេញ រងរបួសជើងឆ្វេងម្ខាង បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ទាំងម៉ូតូជាប់ និងក្រោមរថយន្តអូសប្រមាណជា៤០០ម៉ែត្រ បែកផ្កាភ្លើងពេញផ្លូវបង្កឲ្យកាភ្ញាក់ផ្អើលប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញ ហេតុការណ៍បាននាំគ្នាជួយដេញមកដល់ចំណុចផ្លូវវេងស្រេង មុខក្រុមហ៊ុនលក់ រថយន្ត IZUZUត្រូវបានប្រជាពលរដ្ឋចាប់បានទាំងរថយន្ត និងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ខមូលដ្ឋានភាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាជួយយកម៉ូតូចេញពីក្រោម រថយន្តរួចលើកម៉ូតូដាក់លើរថយន្តដឹកយកទៅយកមកកន្លែងកើតហេតុវិញ ដើម្បីវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិសែនជ័យដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖