ខេត្តកណ្តាល៖ កម្មករបោកគួកម្នាក់បានស្លាប់ ខណៈដើរទៅបើកកង្ហារឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង២៥នាទី នៅចំណុចរោងចក្របោកគួក (ហ្វេសិនខនសិុបខេមបូឌា) ស្ថិតក្នុង ភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះសន រដ្ផា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបោកគួក មានទីលំនៅសព្វថ្ងៃ ភូមិព្រែកថី ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
សាក្សីបានឲ្យដឹងថានៅថ្ងៃកើតហេតុ វេលាម៉ោងខាងលើ ជនរងគ្រោះបានចូលទៅធ្វើការក្នុងរោងចក្របោកគួកដូចសព្វដង ក្រោយពេលក្ដៅពេក ជនរងគ្រោះបានដើរទៅបើកកង្ហារ ពេលនោះជនរងគ្រោះបានឆក់ដួលសន្លប់តែម្តង ។ មូលហេតុ៖កង្ហារឆ្លងចរន្តអគ្គិសនី ។ ភ្លាមៗកម្មករធ្វើការក្នុងរោងក្រ បានដឹកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកស្អាង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មេ ភូមិ មេឃំុ ចុះពិនិត្យឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ពិនិត្យរួច សពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ ដា