ខេត្តស្វាយរៀង៖ លោកកែរ រដ្ឋា ប្រធានមន្ទីសុខាភិបាល ខេត្តស្វាយរៀងបានជំរុញដល់ប្រធានស្រុកប្រត្តិបត្តិ (OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកត្រូវចុះផ្សព្វផ្សាយ និងស្រង់ស្ថិតិដល់សេវាឯកជនពេទ្យ ភូមិ(អត់ច្បាប់)ដែលដើរចាក់ថ្នាំមិនមានសញ្ញាប័ត្រទទួលស្គាលពីក្រសួងសុខាភិបាល ហើយបើមិនព្រមស្ដាប់ការណែនាំនៅតែបន្តទៀតខាងមន្ទីរ នឹងចុះផ្សាយជាសាធារណៈព្រមទាំងដាក់ពាក្យបណ្ដឹងឡើងទៅតុលាការចាត់ការតាមច្បាប់ ។
ការលើកឡើងបែបនេះ របស់លោក កែរ រដ្ឋាបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់ប្រធានស្រុកប្រត្តិបត្តិ (OD) និងប្រធានមណ្ឌលសុខភាពគ្រប់ ក្រុង ស្រុកចុះស្រង់ស្ថិតិ ដល់សេវា ឯកជនពេទ្យ ភូមិដែលដើរចាក់ថ្នាំមិនមានសញ្ញាប័ត្រពីក្រសួងសុខាភិបាល ។
លោកក៏បានក្រើនរំលឹកដល់ក្រុមពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ គោរព ក្រមសីសធម៌ ថ្លៃថ្នូរ ហើយមិនត្រូវគិតលុយជាធំទេ ដោយត្រូវប្រកាន់អាកប្បកិរិយា សមរម្យ ដល់អ្នកជំងឺ ។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើរដល់ប្រធានស្រុកប្រត្តិបត្តិ(OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកត្រូវធ្វើយ៉ាងណា ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីការរីកចម្រើន និងការផ្តល់សេវានានា លើវិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពចូលរួមពិគ្រោះពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ កាន់តែច្រើនឡើងថែមទៀត ៕ យឹម សុថាន