ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរពីរនាក់ដែលរួចផុតទោសត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ៖ នៅវេលា​ម៉ោង​១៥​ និង​១០​នាទី ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ ចំនួន​២​នាក់ មក​តាម​ច្រក​អន្តរជាតិ​ជាំ សា​ងុំា ស្ថិតនៅ​ក្នុង ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​នោះ មានឈ្មោះ​១ ឈ្មោះ នៅ ស៊ុត ភេទ​ប្រុស អាយុ​៣៤​ ឆ្នាំ​ ២ ឈ្មោះ វ៉ាន់ ញ៉​ក់ ភេទ​ប្រុស អាយុ​៣៤​ ឆ្នាំ ​អ្នក​ទាំង​២ រស់នៅ​ ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អន្តរជាតិ​ជាំ​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​ជាប់​គុក​នៅ​ ខេត្ត​ស៊ីសាកេ​ត​ប្រទេស​ថៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៦ ពី​បទ​ឆ្លងដែន ខុសច្បាប់​កាប់ កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ចូល​តាម​ច្រក​អូរ​ខ្សាច់ ស្ថិត​ក្នុង​ ភូមិសាស្ត្រ​ខ្មែរ ភូមិ​ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ រីឯ​ខាង​ថៃ​វិញ​ គឺ ភូមិ​ស្ទឹង​ចាន់ ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​ ។ ​

​បច្ចុប្បន្ន សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អន្តរជាតិ បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ​៕ ប៉ែន នួន


ចែករំលែក៖