ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យរន្ធត់!! បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តម៉ាក HINO របស់ក្រុមហ៊ុន ( ណឹម ម៉េង) ពីក្រោយ បណ្ដាលឲ្យផុងលលាដ៍ក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ខណៈជិះម៉ូតូម្នាក់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ម៉ាក HINO របស់ក្រុមហ៊ុន ណឹម ម៉េង ពីក្រោយ កាលពីវេលាម៉ោ១៧:២០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបេតុងព្រៃស ឋិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភាគីខាងរថយន្តម៉ាក HINO (ជារបស់ក្រុមហ៊ុន ណឹម ម៉េង ) ពាក់ស្លាកលេខ ភ្នំពេញ 3A-0666 (តៃកុងរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។ ឯភាគីម៉ូតូម៉ាក់ ZOMER X ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1V-1692 បើកបរដោយឈ្មោះ លឹម សុខគា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ ឃុំបត់ជីទីមួយ ក្រុងតាខ្មៅ ខេត្តកណ្តាល ( ស្លាប់នៅកន្លែងកើតហេតុ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្ត និង ម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុម៉ូតូបានមកបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យផុងលលាក្បាលជាមួយទ្រុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖