ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ ។
សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ថា ៖
«កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។
ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម។
ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា ទាំងសម្រាប់អ្នកដាំ និងអ្នកប្រើប្រាស់។
ជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកទាំងអស់គ្នា» ៕