ភ្នំពេញ៖ ឆេះកាណូតផ្ទុកប្រេង ខណៈកំពុងបូមចេញ កាលពីម៉ោង ៥ និង ៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុន សាវីមិច ស្ថិតនៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងករណីនេះ បាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់ការិយាលយ័អគ្គិភយ័ចំនួន៩គ្រឿងបាញ់អស់ចំនួន05 គ្រឿង និងអូបរ័បាញ់ទឹករបស់ការិយាលយ័ជើងទឹកចំនួន២គ្រឿង។
ការខូចខាត កាប៉ាល់ចំនួន01ភ្រឿង និងប្រេងចំនួន300000លីត្រ ។
នៅក្នុងហេតុការណ៍នេះដែរ តាមព័ត៌មាន មានរបួសមនុស្សម្នាក់ធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន កំពុងស្រាវជ្រាវ ។
ករណីនេះ ត្រូវពន្លត់រលត់ជាស្ថាពរនៅម៉ោង6និង30នាទី ។ ចំពោះមូលហេតុ បណ្តាលឲ្យកើតមានអគ្គិភ័យនេះនៅមិនទាន់ដឹងនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ ជ្រោយពេជ្រ