ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ គាំទ្រ និងលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគគិននៃប្រទេសនេប៉ាល់-កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

កាលល្ងាចម្សិលមិញ ខ្ញុំនិងភរិយាបានទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម ខេភី សាម៉ាអូលី នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោកជំទាវ ហើយក៏បានពិភាក្សាគ្នាបន្ថែមដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំនិងស៊ីជម្រៅ ជាពិសេសលើវិស័យធុរកិច្ច និងវិនិយោគ ព្រោះកន្លងមកនេះ ទំហំវិនិយោគនៃប្រទេសទាំង២នៅមានកម្រិតនៅឡើយ។

ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគគិននៃប្រទេសទាំងពីរពិនិត្យមើលលទ្ធភាព និងឱកាសល្អៗជាច្រើនក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មតូចធំ ជាពិសេសគឺអាចចាប់ផ្តើមលើវិស័យទេសចរណ៍ដែលប្រទេសយើងទាំងពីរមានរមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តល្បីៗជាច្រើន ដែលមានការទាក់ទាញហើយនាំមកនូវការងារ និងប្រាក់ចំណូលខ្ពស់។

សូមជូនពរបងប្អូនជនរួមជាតិជោគជ័យក្នុងការងារ និងជួបតែសេចក្តីសុខទាំងអស់គ្នា» ៕


ចែករំលែក៖