ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿងចតឈប់ដឹកទំនិញមិនប្រយ័ត្ន ក៏រអិលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយនហ៊ីយ៉ាន់ដាយមួយគ្រឿងចតឈប់ដឹកទំនិញ មិនប្រយ័ត្នក៏រអិលជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតបណ្ដោយផ្លូវបេតុង ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្ដីម្ចាស់រថយន្ដបង្កបានប្រាបប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1945 បានចកឈប់ដឹកទំនិញក្នុងឃ្លាំងកន្លែងកើតហេតុ ដែលទីកន្លែងនោះមានដីខ្ពស់ទាបផង តែគាត់មិនបានដាក់លេខទេ ពេលដែលយកទំនិញពីឃ្លាំងមកដាក់លើរថយន្ដ ខណះនោះក៏ធ្វើឲ្យរថយន្តរអិលទៅបុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរហ្នឹងតែម្ដង ខូចខាតយ៉ាងដំណំ ក្នុងករណីនេះគ្មានអ្នករងរបួសឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងពីរសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលនៃការខូចខាតឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖