ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបើករថយន្តបណ្តើរ សាសងគ្នាបណ្តើរ ទើបមើលមិនឃើញសួន និងបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីពីរនាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន សង្ស័យកំពុងតែបើកបរបណ្តើរ សាសងគ្នាបណ្តើរ ទើបជ្រុលចង្កូតហោះឡើងសួនច្បារបុកបង្គោលភ្លើង ផ្ទប់មនុស្សរងរបួស ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅជាប់រង្វង់មូលព្រហ្មមុខបួន តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមសាក្សីឲ្យដឹងថា គេឃើញមនុស្សប្រុសស្រីពីរនាក់បើករថយន្តក៉ូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3405 ពីកើតទៅលិច រេចង្កូត មកខាងឆ្វេងដៃឡើងលើសួនច្បារ ហោះទៅបុកបង្គោលប៉ាណូពេញទំហឹង របួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់គ្លីនីកឯកជន ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។

សមត្ថកិច្ចជំនាញចុះមកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕ សុខាសែនជ័យ​


ចែករំលែក៖