ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំ របស់ ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នការរងនគរបាលជាតិ និង ឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាកម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន និងដឹកនាំសម្របសម្រួសដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង បានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជាង៣ គីឡូក្រាម ។
ប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃសុក្រ ១៤កើត ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុច តាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ចើយ មុន្នី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៨៦ រឹបអូសវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ICE) 3009.76g ម៉ូតូ ១គ្រឿង និង ទូរស័ព្ទដៃ ១គ្រឿង ៕ស រស្មី