ខេត្តសៀមរាប៖ រន្ទះបាញ់បានផ្ដាច់ជីវិតបុរសម្នាក់ និង២នាក់ទៀតបានដួលសន្លប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅវាលកំប៉ោ ស្ថិតក្នុងភូមិឪម៉ាល់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍របស់ លោកវរសេនីយ៍ឯកជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹង បុរសម្នាក់បានស្លាប់ និង២នាក់ទៀតបានសន្លប់ ដោយសាររន្ទះបាញ់ ។ ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ម៉ូត ផល ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងអ្នករបួសសន្លប់២នាក់ ទី១ឈ្មោះ ម៉ូត ហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ និងទី២ឈ្មោះ លីន កូននាង ភេទស្រី អាយុ២២ឆ្នាំ (ជាប្តីប្រពន្ធ) នៅភូមិអន្លង់សារ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកសាកសព ត្រូវបានសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុនរិទ្ធី