ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហារបស់កញ្ញា ពៅ ចាន់រ៉ូហ្សេតទាញការចាប់អារម្មណ៍លើបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា ពៅ ចាន់រ៉ូហ្សេត ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ករណីស្នេហា រវាងនាង និងលោក សោ ចាន់ដេត ហើយ ដែលល្បីជាងគេគឺរវាងនាង និងលោក ថាច់ សីហា អាណិកជនខ្មែរនៅបរទេស ដោយលោក ថាច់ សីហា បានបង្ហោះសារ ផ្សាយតាមបណ្តាញសង្គមពីភាពស្និទ្ធស្នាលហាក់ប្រកាសប្រាប់មនុស្សទាំងឡាយឲ្យបានដឹងកាន់តែច្បាស់ពីទំនាក់ទំនងពួកគេ ដោយប្រើពាក្យប្រពន្ធពេញៗមាត់។

នៅថ្ងៃទី១៧ ខែឧសភានេះ ហ្វេសប៊ុក ឈ្មោះ Sok so phea បានទម្លាយឯកសារ ទំនាក់ទំនងគ្នាតាម Messenger រវាង រ៉ូហ្សេត និងលោក អេង រតនា កូនលោក អេង ឆៃអ៊ាង។ សារនោះរៀបរាប់ពីការ ប្រច័ណ្ឌ ដោយ អេង រតនា ប្រច័ណ្ឌនាង ជាមួយថាច់ សីហា ផងដែរ និងលេចមុខ បុរសម្នាក់ទៀត ឈ្មោះ សម ប៊ុណ្ណា អាណិកជនខ្មែរនៅស្រុកបារាំង។

ហ្វេសប៊ុកឈ្មោះ Sok sopheaបានសរ សេរថា ក្រដាសមិនអាចខ្ចប់ភ្លើងដំរីងាប់ មិនអាចយកចង្អេរមកបាំង។នៅទីបំផុត រវាង៤នាក់ តើនរណាជាប្តីពិតប្រាកដ របស់វីរនារី រ៉ូហ្សេត?

១. សោ ចាន់ដេត (អតីតតំណាងរាស្ត្រ) អាយុរាងច្រើន តែមានឥទ្ធិពលក្នុងបក្ស ហើយទ្រព្យ សោ ចាន់ដេត បានប្រគល់ឱ្យ រ៉ូហ្សេតមើលថែមុនរត់ចោលស្រុក។

២. អេង រតនៈ (កូនអេង ឆៃអ៊ាង) មិនសូវមានទ្រព្យតែនៅក្មេងហើយសង្ហា។

៣. ថាច់ សីហា (ជាអាណិកជនរូប ស្រស់មានទ្រព្យច្រើន) តែមានប្រពន្ធមាន កូនរួចហើយ។

៤. សម ប៉ុណ្ណា (អាណិកជនបារាំង មានទ្រព្យច្រើន) តែមិនសង្ហា អាយុច្រើន គ្មានឥទ្ធិពលក្នុងបក្ស។

កញ្ញា ពៅ ចាន់រ៉ូហ្សេត ជាសកម្មជន អតីតបក្សសង្គ្រោះជាតិដែលចាត់ទុកជាវិរនារីនោះត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ ពីរឿងអាស្រូវរវាងនាង និងលោក សោ ចាន់ដេត ហើយដែលល្បីជាងគេគឺរវាង នាង និងលោក ថាច់ សីហា អាណិក ជនខ្មែរនៅបរទេស ដោយលោក ថាច់ សីហា បានបង្ហោះសារផ្សាយតាមបណ្តាញសង្គមនូវភាពស្និទ្ធស្នាលហាក់ប្រកាស ប្រាប់មនុស្សទាំងឡាយឲ្យបានដឹងកាន់ តែច្បាស់ពីទំនាក់ទំនងពួកគេ ដោយប្រើ ពាក្យប្រពន្ធពេញៗ មាត់។

ជាមួយនឹងបញ្ហារឿងស្នេហា នៅថ្ងៃទី ១៧ឧសភា កញ្ញា ពៅ ចាន់រ៉ូហ្សេត បាន សរសែលើហ្វេសប៊ុកឆ្លើយតបទៅនឹង បណ្តាញសង្គមថា “រ៉ូហ្សេត តាំងពីកើតមក មិនដែលចេះទៅបំបែកបំបាក់ក្រុមគ្រួសារគេ ឬយកលុយពីប្រុសមកចិញ្ចឹមជីវិត ឡើយអ្វីដែលធំសម្រាប់ខ្ញុំគឺម្តាយ និង ជាតិ”។

កញ្ញា ពៅ ចាន់រ៉ូហ្សេត បានថ្លែងថា ខ្ញុំ មិនដែលចេះមានគំនិតបំផ្លាញកិត្តិយសគេឡើយ ទោះជាខ្ញុំមានស្នេហាអី ក៏ខ្ញុំមិន ដែលបង្ហោះជាសាធារណៈដែរ។ ខ្ញុំមិន ដែលខ្វល់ខ្វាយរឿងអ្នកដទៃឡើយ។ បើលោកជាអ្នកមានអំណាចលោកគួរ តែខ្វល់ខ្វាយនឹងរឿងជាតិទៅ។

ទោះជាយ៉ាងម៉េច រហូតមកដល់ពេល នេះព្រោះតែម្តាយ និងជាតិ ខ្ញុំមិនទាន់ សម្រេចដាច់ណាត់ថានឹងរៀបការជាមួយនរណាឲ្យច្បាស់លាស់ទេម្តាយខ្ញុំធំជាង ខ្ញុំមិនអាចទៅចោលម្តាយខ្ញុំបានឡើយ ជាតិខ្ញុំធំជាងខ្ញុំក៏មិនអាចទៅចោលជាតិខ្ញុំ បានដែរប្រទេសកំណើតខ្ញុំគឺស្រុកខ្មែរកើតជាខ្មែរបម្រើស្រុកខ្មែរជារៀងរហូត។

រ៉ូហ្សេត បានបញ្ជាក់ថា “ស្នេហាមិនធំ ជាងជាតិខ្ញុំឡើយ”។គួរតែបញ្ឈប់ទៅការ បំផ្លាញកិត្តិយសរបស់ខ្ញុំខ្ញុំសុំចិត្តសូម បញ្ចប់ទៅ។ ថ្ងៃនេះអ្នកឯងបំផ្លាញកិត្តិ យសខ្ញុំ ដោយដៃអ្នកឯងផ្ទាល់។ អ្នកឯង ស្គាល់ខ្ញុំមិនច្បាស់ទេ។ ខ្ញុំសូមលាអ្នកឯង ត្រឹមហ្នឹងចុះ!”៕ ហេង សូរិយា


ចែករំលែក៖