ព័ត៌មានទាន់ហេតុការណ៍៖

Vietjet ត្រៀមរៀបចំកម្មវិធីដើរជាក្បូនដ៏ពិសេសមួយ នារដូវក្តៅ

ចែករំលែក៖

យុទ្ធនាការមួយឈ្មោះថា «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក)» ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីការលក់សំបុត្រហោះហើរដ៏អស្ចារ្យ ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក រហូតដល់រាប់លានសន្លឹក សម្រាប់ទាំងផ្លូវហោះហើរអន្តរជាតិ និងក្នុង ស្រុក ។

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយនេះ ក៏បានអំពាវនាវឲ្យរាល់អ្នកធ្វើដំណើរទាំងអស់ ចូលរួមលេងកម្សាន្តក្នុងកម្មវិធីធ្វើព្យុហយាត្រានារដូវក្តៅរបស់ខ្លួន ផងដែរ ដោយមានការផ្តល់ជូននូវកាដូជាច្រើន នៅលើយន្តហោះរបស់ Vietjet ចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។ តុក្កតានាំសំណាងឈ្មោះថា AMY របស់ Vietjet និងផ្តល់ឲ្យអ្នកដំណើរនូវបទពិសោធនៃការហោះហើរនារដូវក្តៅដ៏ពិសេសមួយ ក្នុងប្រទេសនានា ទូទាំងអាស៊ី ក្នុងនោះរាប់បញ្ចូលទាំងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហុងកុង និងឥណ្ឌូនេស៊ី ។

ការផ្តល់ជូននេះ និងធ្វើឡើងក្នុងព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ រួមជាមួយ និងសកម្មភាពកម្សាន្តជាបន្តបន្ទប់ជាច្រើន ដែលមានតែនៅលើយន្តហោះរបស់ Vietjet ។ ក្រុមហ៊ុន នេះ ក៏ និងស្នើឲ្យអ្នកដំណើរស្លៀកសម្លៀកបំពាក់ជាតួថ្លុក (Cosplay) ផងដែរ នៅពេល ដែលធ្វើដំណើរនៅលើយន្តហោះ Vietjet ចាប់ពី ថ្ងៃទី១ ខែមិថុនា ដល់ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានកាដូពិសេសមួយ ។ Vietjet ក៏ និងអញ្ជើញឲ្យអ្នកដំណើររបស់ខ្លួន ចូលរួមក្នុងកម្មវិធីព្យុហយាត្រាដ៏ពិសេសមួយ ដែល និងត្រូវរៀបចំឡើងក្នុងទីក្រុង Da Nang នា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ផងដែរ ។

ដើម្បីទទួលបានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃ ០ ដុល្លារអំឡុងពេលនៃយុទ្ធនាការ «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក» មួយនេះ អតិថិជនទាំងអស់ អាចរកជាវបានក្នុងកម្មវិធីប្រមូសិនប្រចាំ ថ្ងៃឈ្មោះថា «ម៉ោង១២ ថ្ងៃត្រង់ វាដល់ពេលហើយសម្រាប់ Vietjet!» ដោយមានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃចាប់ពី 0 ដុល្លារ រាប់លានសន្លឹក នៅលើគេហទំព័រ www.vietjetair.com ។ សំបុត្រក្នុងប្រមូសិននេះ អាចរកជាវបានសម្រាប់ទាំងផ្លូវហោះហើរក្នុង ស្រុក និងអន្តរជាតិ ។

ក្រុមហ៊ុន Vietjet និងផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន៨០០ ០០០សន្លឹកបន្ថែមទៀត សម្រាប់ ថ្ងៃមាសចំនួន៣ ថ្ងៃ ចាប់ពី ថ្ងៃទី២២ ដល់ទី២៤ ខែឧសភា ។ សំបុត្រក្នុងប្រមូសិននេះ និងដាក់លក់ចាប់ពីម៉ោង១២ ថ្ងៃត្រង់ រហូតដល់ម៉ោង២រៀល (GMT+7) សម្រាប់រាល់ផ្លូវហោះហើរក្នុង ស្រុកទាំងអស់ ក្នុងប្រទេសវៀតណាម ។ អំឡុងពេលនៃការធ្វើដំណើរសម្រាប់ប្រមូសិននេះ គឺចាប់ពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៕ វឌ្ឍនា


ចែករំលែក៖