ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស GX470​បើកបុករថយន្តទំនើបស្ទារិច​ នៅស្ទុបទូតរុស្ស៊ី ចំពីក្រោយបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង​បង្កដោយរថយន្តឡិចស៊ីស GX470 បានបុករថយន្តម៉ាក​ស្ទារិច ចំបញ្ឆិតពីក្រោយ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅស្ទុបស្ថានទូតរុស្ស៊ី កែងនឹងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

យោងតាមសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាក ស្ទារិច CVX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2814 បានបើកបរបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកើតមកលិច ហើយមកឈប់ស្ទបក្រហមស្ថានទូតរុស្ស៊ី ខណះពេលនោះក៏មានរថយន្តបង្កម៉ាកGX470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AA-1907​ធ្វើដំណើរស្របទិសគ្នា មកបុកបញ្ឆិតពីក្រោយរថយន្តស៊េរីទំនើបម៉ាកស្ទារិច បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះ។​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តម៉ាកឡិចស៊ីស GX470 ព្រមយករថយន្តស្ទារិចទៅជួសជុលឲ្យស្អាតដូចដើមឡើងវិញ ដើម្បីបញ្ចប់រឿង ៕​ ភារ៉ា ដង្កោ


ចែករំលែក៖