ព័ត៌មានទាន់ហេតុការណ៍៖

កូនតារាសម្តែង នៅ សូនីតា រកលុយតាំងពីនៅក្នុងផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ ជិតគ្រប់ខែក្នុងការសម្រាល តំណក់ឈាមដំបូង នៅ សូនីតា កាន់តែបង្ហាញអារម្មណ៍សប្បាយរីករាយ និងការរង់ចាំមើលមុខកូនប្រុស ។ អ្វីដែលគេចាប់អារម្មណ៍តារាស្រីរូបនេះ និងកូនក្នុងផ្ទៃ ក៏ទទួលបានលាភសំណាងមួយមួយតាមរយៈការចូលរួមថតផ្សព្វផ្សាយផលិតផល ថែរក្សាសុខភាពមាតា និងទារកផងដែរ ដែលគេដឹងថា កូនប្រុសនាងអាចមានឱកាសរកលុយចាប់តាំងពីនៅក្នុងផ្ទៃម៉្លេះ ។

កន្លងមកសិល្បករមួយចំនួនដូចជាពិធីការិនី គង់ សុជាតិ និងតារាសម្តែង គង់ ចាន់ស្រីមុំក៏ធ្លាប់ទទួលបានឱកាសថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមផលិតផលទឹកដោះគោថែរក្សាសុខភាព ដែលគេដឹងថាការថតនេះទទួលបានប្រាក់ចំណូលច្រើនគួរសម ហើយក៏អាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរ ។ នៅ សូនីតា ដែលធ្មេចបើកៗ និងសម្រាលកូនប្រុសលើកដំបូងដំណក់ឈាមរួមគ្នាជាមួយលោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅអំឡុងកក្កដាខាងមុខនេះហើយ ។

ទោះមានផ្ទៃពោះសម្រស់តារាស្រីរូបនេះនៅតែមិនថមថយសូម្បីតែ​ការ​តុបតែង​ខ្លួន​របស់​នាង​ នៅតែ​ទាន់សម័យ ​ និង ​សិច​ស៊ី​មិនធម្មតា​ ខណៈដែលមិត្តភក្តិរបស់នាងតែងតែហៅថាជា Mommy Gold ផងដែរ ​ ។ ​ ​ក្នុង​នោះ​ក៏​មានការ​សរសើរ​ពី​សម្រស់​របស់​ ​នៅ​ ​សូ​នី​តា​ ​ដែល​មិន​បាក់​ស្រុត ​បើ​ទោះជានាង​កំពុង​ពពោះ​ក៏ ពិតមែន​ ​ហើយថែមទាំងទទួលបានការថតបង្ហាញផលិតផលផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ។ នាងបានដាក់ឈ្មោះកូនប្រុសជាស្រេចថាឈ្មោះ “សង្ក្រាន្ត” ហើយនាងតែងតែធ្វើដំណើរទៅពិនិត្យសុខភាព ដំណើរកម្សាន្ត និងទិញទំនិញពីប្រទេសថៃមកលក់ជាធម្មតាដដែល ។

គួរបញ្ជាក់ដែរថា តារាសម្តែង នៅ សូនីតា ត្រូវបានគេទម្លាយថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយលោក ទិត្យ ថាវរិទ្ធិ ជាយូរមកហើយ ហើយបើទោះបីជាពួកគេមិនទាន់រៀបចំមង្គលការទ្រង់ទ្រាយធំដុំពិតមែន ប៉ុន្តែពួកគេបានរៀបចំពិធីតាមប្រពៃណីមួយចំនួនដើម្បីឲ្យមេបា និងញាតិសណ្តានបានដឹងលឺ ។ នាងទទួលបានក្តីស្រឡាញ់ខ្លាំងពីស្វាមី ហើយក៏ទទួលបានងារជាជំទាវពេញមុខមាត់ផងដែរក្រោយពីស្វាមីត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌កាលពីប៉ុន្មានខែមុននេះ៕ វឌ្ឍនា


ចែករំលែក៖