ព័ត៌មានទាន់ហេតុការណ៍៖

នារី​ម្នាក់​​ បើក​រថយន្ត​បុក​រះ​របង​​ស័ង្កសី​ និង​បង្គោល​ភ្លើង​​ស្តុប​នៅជិតរង្វង់មូលនាងគង់ហ៊ីង

ចែករំលែក៖

ភ្នំពេញ​ ៖ នារី​​​ម្នាក់​ទំនងជាស្រវឹង​ស្រា ​បើក​រថយន្ត​ លឿន​ជ្រុល​ទៅ​បុក​រះ​របង​​ស័ង្កសី​ និង​បង្គោល​ភ្លើង​​ស្តុប​ បណ្ដាល​ឲ្យ​រថយន្ត​​ផ្ងារ​ជើង​ម្ខាង​ ​តែ​អ្នក​បើក​បរមិន​មានរង​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​ ។ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​នៅ​​ម៉ោង​ជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ នៅ​ជិតរង្វង់មូលនាងគង្ហីង ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧មករា ​​រាជធានី​ភ្នំពេញ​ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​នារី​​​ម្នាក់​ ទំនងជាស្រវឹង​ស្រា ​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA ​PRIUS ពណ៌​ឈាម​ជ្រូក ​ពាក់​ស្លាក​ ភ្នំពេញ ​2AX-2541ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ដោយ​រថយន្ត​បើក​លឿន​បួង​ចង្កូត​មិន​ទាន់ ​ក៏​ជ្រុល​បុក​រះ​របង​ស័ង្កសី​ និង​បង្គោល​ភ្លើង​ស្តុប​បណ្ដាល​ឲ្យ​រថយន្ត​ផ្ងារ​ជើង​ម្ខាង​ទៅ​មុខ​លែង​រួច​ ។ ​ភ្លាមៗ​នោះ ​នារីអ្នកបើករថយន្ត​ត្រូវ​បាន​អ្នក​បើក​កង់​បី​បាន​ជួយ​ទាញ​យក​ចេញ​មក​ក្រៅ​រួច​រត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​​ ។

ក្រោយ​ពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញ​ចរាចរ​ចុះ​មកស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ​​​រង់ចាំដោះស្រាយ​គ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖