ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា សាកសពបុរសជនបរទេសមួយរូប ជាជនជាតិនៅអាសុី និងសង្សយ័ថា ជាជនជាតិចិន( មិនទាន់ស្គាល់អត្តសញ្ញាណ និងសញ្ជាតិ) ត្រូវបានប្រទះឃើញកាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ (ឃ្លាំងលើ) ចំណុចមុខការដ្ឋានសំណង់ហាវវិន លក់គ្រឿងសំណង់អន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចចម្រុះមាន កងរាជអាវុធហត្ថ នគរបាល បាននាំយកសាកសពមកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ជាលទ្ធផលបឋមបង្ហាញថា សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ស មានសសេរអក្សចិនពីមុខ ស្លៀកខោយឺត ជើងវែងពណ៌ខ្មៅ ។
ឆ្លងតាមការពិនិត្យកោសល្យវិច័យពីសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្របានបញ្ជាក់ថា ÷ សាកសពជាជនជាតិអាស៊ី និងស្លាប់ដោយសារបែកក្បាល ប៉ះជាមួយវត្ថុរឹង និងបាក់កជើងខាងស្តាំ ។
បច្ចុប្បន្នសាកសពបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណបន្ត ៕ ឆ្លាម សមួទ្រ