ព័ត៌មានទាន់ហេតុការណ៍៖

វិវាទពាណិជ្ជកម្ម៖អាមេរិកកំពុងតែបំប៉ោងរឿងឲ្យកាន់តែធំនិងកុហកមហាជន

ចែករំលែក៖

ស្ថានភាពវិវាទពាណិជ្ជកម្ម រវាងអាម េរិកនឹងចិន ពេលនេះអាមេរិកបានអូស ទាញបណ្តាក្រុមហ៊ុនឯកជនចិនឲ្យចូល ក្នុងសង្គ្រាមនោះដែរ ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យាហួវៃជាដើម។

ពេលកន្លងមកថ្មីៗទីក្រុងប៉េកាំង បាន ចោទប្រកាន់មន្ត្រីអាមេរិកថា និយាយកុហកដល់សាធារណជនអំពីសង្គ្រាមពាណិជ្ជ កម្មរបស់ពួកគេ ខណៈដែលភាពតានតឹង កើនឡើង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ នៅលើពិភពលោក បានធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាន ដំឡើងពន្ធ លើមុខទំនិញរបស់ចិនក្នុងទំហំទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ ដែលជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងសងសឹក ហើយហាមឃាត់យ៉ាងដាច់ខាតមិនឱ្យក្រុមហ៊ុនអាមេរិក ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co Ltd ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោក។ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា នៅសហរដ្ឋអាមេរិកមានការសង្ស័យកាន់តែច្រើនអំពីសង្គ្រាមពាណិជ្ជកម្ម ដែលភាគីអាមេរិកបានបញ្ឆេះឡើងជាមួយប្រទេសចិនសភាពចលាចលទីផ្សារដែលបណ្ដាលមកពីសង្គ្រាមបច្ចេកវិទ្យា និងបានរារាំងកិច្ចសហប្រតិបត្តិការឧស្សាហ កម្ម។

លោកបន្តថា នៅពេលសួរអំពីការរិះគន់ថ្មីៗរបស់លោក Mike Pompeo លើក្រុម ហ៊ុន Huawei កាលពីពេលថ្មីៗ មន្ត្រីអាមេ រិកប្រឌិតរឿងកុហកដើម្បីព្យាយាមបំភាន់ប្រជាជនអាមេរិក ហើយឥឡូវនេះពួកគេ កំពុងព្យាយាមញុះញង់ឱ្យមានការប្រឆាំងខាងមនោគមន៍វិជ្ជា។

សារព័ត៌មាន Xinhua របស់ប្រទេសចិន បានផ្សាយថា សហរដ្ឋអាមេរិកបានប្រាប់ ដល់ប្រទេសចិនឲ្យកាត់បន្ថយការលូតលាស់ក្រុមហ៊ុនរដ្ឋរបស់ខ្លួនដោយប្រទេសចិន និយាយថា ជាការទាមទារដែលប្រៀបបាននឹងការបំពានលើអធិបតេយ្យភាពសេដ្ឋ កិច្ចរបស់ខ្លួន ។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងប្រទេសចិនបានកើនឡើងយ៉ាងលឿនកាលពីដើមខែនេះបន្ទាប់ពីរដ្ឋាភិបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់ដល់ប្រទេស ចិនថា បានលេបពាក្យសម្តីទាក់ទិននឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសកម្មភាពពាណិជ្ជកម្មរបស់ខ្លួន ។ បន្ទាប់ពីនោះសហ រដ្ឋអាមេរិកបានដាក់ពន្ធ២៥%បន្ថែមលើ ផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារដែលបង្កឲ្យប្រទេសចិនឆ្លើយតបដោយដាក់ពន្ធលើផលិតផលអាមេរិកវិញ ។

ខណៈដែលការចរចាពាណិជ្ជកម្មត្រូវបានផ្អាក ភាគីទាំងពីប្រៀបដូចជាកាន់តែឃ្លាតឆ្ងាយពីគ្នា។ប្រទេសចិនបានបដិសេធ ថា ពួកគេមិនបានលេបពាក្យសម្តីទេ ប៉ុន្តែ បានបញ្ជាក់សាជាថ្មីថា ពួកគេនឹងមិនលះបង់លើបញ្ហាដែលទាក់ទិននឹងគោលការណ៍ឡើយដើម្បីការពារអត្ថប្រយោជន៍សំខាន់ៗ។

ភ្នាក់ងារសារព័ត៌មាន Xinhua បានបន្ត ថា «នៅតុចរចា រដ្ឋាភិបាលអាមេរិកបានលើកឡើងពីការទាមទារលក្ខណ្ឌមួយចំនួនទៅកាន់ប្រទេសចិន ដែលរួមមានទប់ស្កាត់ការលូតលាស់ក្រុមហ៊ុនរដ្ឋជាដើម»។

អ្នកវិភាគ និងក្រុមពាណិជ្ជករបាន និយាយថា ក្រុមហ៊ុនរដ្ឋក្នុងប្រទេសចិនមិនត្រឹមតែទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលទេតែក៏ទទួលបានអត្ថប្រយោជន៍ ដទៃដូចជាការធានាសម្រាប់កម្ចីប្រាក់ និងទទួលបានអត្រាការប្រាក់ទាបសម្រាប់កម្ចីធនាគារថែមទៀតផង។

Xinhua បានបន្ថែមថា វាលើសព្រំដែននៃការចរចាពាណិជ្ជកម្ម និងបានប៉ះពាល់ដល់មូលដ្ឋានប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន និងបង្ហាញថានៅក្រោយសង្គ្រាម ពាណិជ្ជកម្មនេះ សហរដ្ឋអាមេរិកកំពុងតែព្យាយាមរំលោភបំពានអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ប្រទេសចិន និងបង្ខំឲ្យប្រទេសចិនបង្កការប៉ះពាល់ដល់អត្ថប្រយោជន៍សំខាន់ៗរបស់ខ្លួន ។

Xinhua បានបន្តទៀតថា សហរដ្ឋ អាមេរិកបានចោទប្រកាន់ដោយមិនមាន ភស្តុតាងបញ្ជាក់ដូចជាថាប្រទេសចិនបានបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនបរទេសប្រសិនបើចង់ធ្វើអាជីវកម្មក្នុងប្រទេសចិនជាដើម ។

ពាក់ព័ន្ធនឹងក្រុមហ៊ុនហួវៃប្រធានាធិ បតីអាមេរិកលោក ដូណាល់ ត្រាំ បាន បង្ហើបតម្រុយមួយថា លោកមើលឃើញ បញ្ហាដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន Huawei អាចនឹងត្រូវលើកយកមកដាក់លើតុ ចរចារវាងទីក្រុងវ៉ាស៊ីនតោន នឹងប៉េកាំង ខណៈដែលរូបលោកផ្ទាល់កន្លងមកតែងតែអះអាងថា Huawei ជាការគំរាមកំហែង ដ៏អាក្រក់បំផុត ចំពោះសន្តិសុខជាតិ អាមេ រិកនោះ។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះធ្វើឲ្យគ្រប់គ្នាដឹងកាន់តែ ច្បាស់ថា Huawei ត្រូវបានចាប់ជាចំណាប់ខ្មាំងយ៉ាងពិតប្រាកដ ដើម្បីបង្ខំឲ្យប្រទេសចិនបង្ហាញឥរិយាបថទន់ភ្លន់ជាងមុន ហើយចូលមកអង្គុយក្នុងតុចរចាគ្នាវិញ ដែលត្រូវបានទទួលបរាជ័យនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្រោយការពិភាក្សាមិនត្រូវគ្នាយ៉ាងខ្លាំងរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ។

នៅក្នុងការលើកឡើងរបស់លោក ត្រាំ នោះត្រូវបានសង្កត់់ធ្ងន់យ៉ាងដូច្នេះថា «វា អាចទៅរួចថា Huawei នឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម… ប្រសិន បើខ្ញុំធ្វើកិច្ចព្រមព្រៀងខ្ញុំអាចស្មានដឹងជា មុនថា Huawei ប្រាកដជានឹងត្រូវដាក់បញ្ចូលទៅក្នុងទម្រង់ ឬក៏ផ្នែកណាមួយនៃដំណោះ ស្រាយពាណិជ្ជកម្មមិនខាន …»។ ការលើក ឡើងរបស់លោក ត្រាំ ហាក់ដូចជាចាប់ផ្តើមបញ្ច្រាសទៅនឹងរបាយការណ៍កន្លងមក របស់មន្ត្រីសន្តិសុខជាតិអាមេរិកខ្លួនឯងដែលជាអ្នករកឃើញថា Huawei គឺជាក្រុមហ៊ុនដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុតទៅ ដល់សន្តិសុខសហរដ្ឋអាមេរិកទាំងមូល។

វាជាការបង្កមន្ទិលមួយសម្រាប់សាធារណមតិ ព្រោះនៅមុនការថ្លែងខាងលើនេះ លោក ត្រាំ បានពន្លះក្រុមហ៊ុន Huawei មួយប្រាវយ៉ាងខ្លីដូច្នេះថា «Huawei គឺជាអ្វីមួយដែលគ្រោះថ្នាក់បំផុត… ចូរអ្នកសម្លឹងមើលលើអ្វីដែលពួកគេបានធ្វើរួចហើយទៅមើលចាប់ពីទៅលើផ្នែកសន្តិសុខ និង យោធាយើងថែមទៀត… វាពិតជារឿងគ្រោះ ថ្នាក់ណាស់…»៕ ធី រីណា

web_Trade Wars


ចែករំលែក៖