ភ្នំពេញ ៖ រថយន្តឡិចស៊ីស ស៊េរីទំនើបមួយគ្រឿងបើកបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបានបន្ថយល្បឿនជ្រុលបុកម៉ូតូមួយគ្រឿងប៉ើងប្រមាណជាងដប់ម៉ែត្រ ហើយជាប់ម៉ូតូរហូតមកដល់ចំណុចស្ពានអាកាស៧ មករា បានបើករ៉ឺយ៉ែថយក្រោយឲ្យម៉ូតូរបូត រួចបើកបន្តទៅមុខចតមុខផ្ទះធ្វើមិនដឹង ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២២២ កែងនឹងផ្លូវ៥៥ ចំណុចX2 KTV ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស សេរីទំនើប NX200t ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BB 6444 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដលចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូឌ្រីម២០១៩ ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 1HQ 9228 ជិះដោយបុរសម្នាក់រួមដំណើរ និងនារីម្នាក់តាមបណ្ដោយផ្លូវ២២២ក្នុងទិសដៅពីលិច ទៅកើត ចំពេញទំហឹងប៉ើងដូចក្រដាស បណ្ដាលរងរបួសទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងជាប់ម៉ូតូនៅខាងមុខរថយន្តត្រូវបានប្រជាពរដ្ឋជិះម៉ូតូដេញតាមក្រោយស្រាប់មកដល់ចំណុចក្រោមស្ពាន៧មករាបានឈប់រូចរយ៉ែថយក្រោយឲម៉ូតូរបូតរួចបើករត់បន្តទៀតរហូតចូលក្នុងបុរីមួយកន្លែងជិតស្តុុបផ្សារដីហុយផ្ទះលេខ2Cផ្លូវបេតុងឈប់រថយន្តនៅមុខផ្ទះចូលសម្ងំធ្វើមិនដឹង ។
ក្រោយកើតហេតុប្រជាពរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដូនពេញ និងបានទាក់ទងជំនាញមកយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ